Connect with us

ព័ត៌មានជាតិ

នគរបាលបន្តផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ច្បាប់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ដល់សិស្សវិទ្យាល័យ ហ៊ុន សែន សំរោងជើង

បានផុស

នៅ

នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់ នៃ​ការ​ប្រើប្រាស់​សារធាតុ​ញៀន ច្បាប់​ចរាចរណ៍ និង​បញ្ហា​ក្មេង​ទំនើង ដល់​សិស្សានុសិស្ស នៅ​វិទ្យាល័យ ហ៊ុន សែន សំរោង​ជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​ផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ០៣ ខែ​សីហា ឆ្នាំ ២០២៤ ដោយ​អនុវត្ត​តាម​ទិសដៅ របស់ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ឲ្យ​នគរបាល​ទូទាំង ១៤ ខណ្ឌ ធ្វើ​យ៉ាងណា​បញ្ជ្រាប​ទៅ​ដល់​សិស្សានុសិស្ស អំពី​ផល​ប៉ះពាល់ និង​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន។

ជាក់ស្ដែង កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ចុះ​ផ្សព្វ​ផ្សាយ​ពី​ផល​ប៉ះពាល់ នៃ​ការ​ប្រើប្រាស់​សារធាតុ​ញៀន បញ្ហា​ក្មេង​ទំនើង និង​ច្បាប់​ចរាចរណ៍ ដល់​សិស្សានុសិស្ស នៅ​វិទ្យាល័យ ហ៊ុន សែន សំរោង​ជើង ជាពិសេស​អប់រំ​ហាម​មិន​ឲ្យ​មាន​ការ​ស៊ីញេ​ (ហ្វឺត) ឬ គូស​សញ្ញា​ផ្សេងៗ នៅ​លើ​ឯកសណ្ឋាន​សិស្ស។

ការ​ផ្សព្វផ្សាយ​នេះ​ដែរ គោលបំណង ដើម្បី​បញ្ជ្រាប​ទៅ​ដល់​យុវជន​តាម​សាលារៀន​ដែល​អាច​ផ្តល់​ព័ត៌មាន​ឲ្យ​ពួកគាត់​បាន​ទូលំទូលាយ ខណៈ​ការ​ផ្សព្វផ្សាយ​នេះ ក្រៅពី​បញ្ជ្រាប​នៅ​តាម​សាលា តាមរយៈ​ម៉ោង​សម្រាក​របស់​សិស្ស សមត្ថកិច្ច ក៏បាន​ចូល​អប់រំ​ណែនាំ​ដល់​សិស្សានុសិស្ស ដើម្បី​ផ្តល់​នូវ​ចំណេះដឹង​នានា ដើម្បី​ពួកគាត់​ជា​យុវជន​បាន​ដឹង គេច​ចេញ​ឆ្ងាយ ឲ្យ​ក្លាយ​ជា​កូន​ល្អ​ក្នុង​គ្រួសារ និង​សង្គមជាតិ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម