Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ និង​កម្លាំង​មាន​សមត្ថកិច្ច​រាជធានី​​ បាន​​ត្រៀម​​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​​​ឱ្យ​ពិធី​អបអរសាទរ ​បើក​ការ​ដ្ឋាន​គម្រោងព្រែកជីកហ្វូណន-តេជោ ដំណើរ​ការ​ទៅ​ដោយ​រលូន

បានផុស

នៅ

​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​​ ក្នុង​រយៈ​ពេល​កន្លះ​ខែ​កន្លង​មក​នេះ ​កងកម្លាំង​មន្ត្រី​ និង​ក្រុម​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យក​អស់​កម្លាំង​កាយ​ចិត្ត ក្នុង​ការ​អនុវត្ត​​ការងារ​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពិធីអបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែក​ជីក​ហ្វូណន-តេជោ នៅថ្ងៃស្អែកនេះដំណើរការទៅដោយភាពសប្បាយរីករាយ និងជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​លើក​ឡើង​រប​ស់​លោកឃួង ស្រេងខាងលើនេះបានធ្វើឡើង ​នា​រសៀលថ្ងៃទី០៤ ខែ​សីហា ​ឆ្នាំ​២០២៤ ក្នុង​កិច្ច​ប្រជុំ ​ត្រួតពិនិត្យ​ការងារ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់​ធ្នាប់​សាធារណៈ និង​ពិនិត្យ ទីតាំង​ប្រារព្ធ​កម្មវិធី​ប្រគំតន្ត្រី ​ជាក់ស្ដែង ដើម្បី​អបអរសាទរ​ពិធី​បើក​ការដ្ឋាន សាងសង់ “ព្រែក ជីក​ហ្វូណនតេជោ ” ថ្ងៃទី ០៥ សីហា ២០២៤ នៅ មុខ ​សាល​មហោស្រព កោះពេជ្រ ព្រមទាំងរៀបចំពិធី អុជ​ធូបសុំ សេចក្ដី សុខ សេចក្ដី ចម្រើន ដំណើរ​ការ កម្មវិធី ប្រកបដោយ រលូន ។

លោក​ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា​​ ការដ្ឋាន សាងសង់ “ព្រែក ជីកហ្វូណនតេជោ ” នេះ​ជា​ផលប្រយោជន៍ដ៏ធំធេងសំរាប់ប្រជាជាតិកម្ពុជាយើង។ គម្រោងព្រែកជីកហ្វូណន-តេជោ ជា​ព្រែក​ជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់​សម្តេចអគ្គមហា​សេនាបតី​តេជោ ​ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា អោយបន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។ យើងពិត​ជា​មាន​ភព្វវាសនា​ណាស់ ដែលបានចូលរួម លើ ការងារព្រែកជីកហ្វូណន-តេជោនេះ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការងារសំខាន់របស់យើងគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ ធ្នាប់ សាធារណៈ ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះ ដែលទៀមទាអោយកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ យកអស់​កម្លាំង​កាយចិត្ត ក្នុងស្មារតីខ្មែររួមជាតិតែមួយ ធ្វើយ៉ាងណា​​ឱ្យ​ពិធីនេះ​ដំណើរ​ទៅ​ដោយ​រលូន ​មានសុខ សុវត្ថិភាពជាមួយនិងភាពសប្បាយរីករាយ។

គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤ស្អែកនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ជាមួយ​គ្នា​នេះ​ដែរ​គ្រប់​ខណ្ឌ គ្រប់មន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ក៏​មាន​ការ​រៀប​ចំ​អបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដែរ ដោយធ្វើឡើង​នៅ​តាម​អង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ អោយមានភាព គគ្រឹក​គ​គ្រែង​ក្នុង​ស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក៏មានការទូងស្គ បែបនេះផងដែរ។

ក្រោយ​ពិធី​បើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ នឹង​មាន​ការ​ប្រគុំតន្ត្រី នៅ​មុខ​សាលមហោស្រព​កោះពេជ្រ ដែល​មាន​សិល្បករ និង​កីឡាករ​ ល្បីៗ​របស់​កម្ពុជា​ និង​មាន​អ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក នោះគឺនៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម