Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្ថាប័នរដ្ឋ ​ក្នុង​ខេត្ត​កំពង់ចាម​ បាន​ត្រៀម​ខ្លួន​ដើម្បី​ អបអរ​ពិធី​បើកការដ្ឋាន​សាងសង់​ព្រែក​ជីកហ្វូណន​-តេជោ

បានផុស

នៅ

ដើម្បីចូលរួមអបសាទរ ​មហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ​នៃ​ពិធីបើក​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ហ្វូណន​តេជោ នាថ្ងៃទី០៥ ខែ​សីហា ឆ្នាំ២០២៤ ខាងមុខនេះ គេ​សង្កេត​ឃើញ​ថា​ អាជ្ញាធរ​​មន្ទីរ អង្គភាព​គ្រឹះស្ថានសិក្សា​មីក្រូហិវញ្ញវត្ថុ ​និង​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​រៀប​ចំ​នូវ​ឧបករណ៍ និង​សម្ភារៈ ​មួយ​ចំនួន ​ដូចជា ៖ ស្គរ គង់ រគាំង ត្រដោក ជាដើម… ដើម្បី ទូង ​វាយ ​ឬ​គោះ ​ឲ្យ​បន្លឺសម្លេង កងរំពង នៅ​ក្របខណ្ឌ​ទូទាំង​ខេត្ត​កំពង់ចាម​ និង​ដោយ​ឡែក ​​នៅ​ទូទាំង​ប្រទេសកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ មកដល់ពេលនេះ យើង​ក៏​សង្កេតឃើញថា ​នៅ​តាម​ស្ថាប័ន មន្ទីរ អង្គភាព គ្រឹះ​ស្ថានសិក្សាអប់រំ ​និង​សហគមន៍ បានរៀបទង់ជាតិ ទង់ជ្វាលា ​ចងបដាពាក្យស្លោកផ្សេងៗ រួម​នឹង​ការ​រៀប​ចំ​តុបតែងភ្លើងលម្អ នាពេលរាត្រី តាមទីកន្លែងរៀងៗខ្លួន រួចរាល់ហើយ ។ ដូចគ្នានោះដែរ ក្រៅ​ពី​ការ​ណែ​នាំ​ឲ្យប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ត្រៀមនូវសម្ភារៈ ឧបករណ៍ផ្សេងៗ សម្រាប់​បន្លឺ​ជា​ស្នូរ​សំឡេង​កងរំពងឡើង អាជ្ញាធរមូលដ្ឋាន ក៏បានចលនាប្រជាពលរដ្ឋ ឲ្យដាក់ និងចងទង់ជាតិ នៅ​ផ្នែក​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ផង​ដែរ​ ។​ដោយឡែក នៅតាមទីវត្តអារាមនីមួយៗវិញ គេសង្កេតឃើញ ព្រះគ្រូចៅអធិការ គណៈកម្មការ អាចារ្យវត្ត ក៏បានត្រៀម និងរៀបចំស្គរ គង់ រគាំង ជាដើម ដើម្បី ទទួលស្វាគមន៍ មហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ របស់កម្ពុជា នាថ្ងៃទី០៥ ខែសីហា នេះ ផងដែរ៕

អត្ថបទ៖​ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ២ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម