Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ការបរិភោគអាហារប្រចាំថ្ងៃ ខណៈអត្រាស្លាប់ នៃជំងឺមិនឆ្លងកើនឡើង

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​បរិភោគ​អាហារ​ប្រចាំថ្ងៃ ខណៈ​បច្ចុប្បន្ន​អត្រា​ស្លាប់ នៃ​ជំងឺ​មិន​ឆ្លង​មាន​លើស​ពី ៥០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសីទ​វេជ្ជសាស្ត្រ​ប្រចាំ​ឆ្នាំ​លើក​ទី ៨ នៃ​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា ក្រោម​ប្រធានបទ «ការ​ព្យាបាល​ជំងឺ​បេះដូង និង​សរសៃឈាម​ក្នុង​បរិបទ​សុខាភិបាល​ឌីជីថល លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា អត្រា​ស្លាប់ នៃ​ជំងឺ​មិន​ឆ្លង​មាន​លើស​ពី ៥០% ភាគច្រើន គឺជា​ជំងឺ​សរសៃឈាម និង​ជំងឺ​បេះដូង ដែល​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​ការហូបចុក​ប្រចាំថ្ងៃ​ដូចជា​ត្រូវ​ពិសា តិច​អំបិល តិច​ស្ករ និង​តិច​ខ្លាញ់។

លោក​រដ្ឋមន្ត្រី បាន​បន្ដថា «ការ​ហូបចុក និង​របៀប នៃ​ការ​រស់នៅ​ប្រចាំថ្ងៃ​ពិតជា​សំខាន់​ណាស់ ដែល​ទាមទារ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​មាន​ការ​យល់ដឹង។ ការ​បរិភោគ​ខ្លាញ់​ច្រើន ស្ករ ឬ អំបិល​ច្រើន ពិសា​គ្រឿង​ស្រវឹង ឬ​ជក់បារី វា​អាច​បណ្ដាល​ឱ្យ​មាន​ជំងឺ​ផ្សេងៗ ដែល​ជំរុញ​ឱ្យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​»។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុម​គ្រូពេទ្យ​ទាំងអស់ ជាពិសេស​គ្រូពេទ្យ​ឯកទេស​បេះដូង ត្រូវតែ​ផ្ដោត​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្លាំង​ខ្ពស់ ហើយ​ដើរ​ឱ្យ​ទាន់​នូវ​ការវិវឌ្ឍន៍ នៃ​សុខភាព​របស់​ប្រជាពលរដ្ឋ​យើង។ ពិសេស​ពង្រឹង​សមត្ថភាព​ជា​បន្តបន្ទាប់ ខិតខំ​ធ្វើ​យ៉ាងណា ត្រូវ​ដើរ​ឱ្យ​ទាន់​បច្ចេកវិទ្យា​ព្យាបាល ដោយ​ត្រូវ​សហការ​គ្នា ក្នុង​ការ​ស្រាវជ្រាវ ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​ប្រសិទ្ធភាព​ព្យាបាល បង្ការ និង​ការពារ។

ជាងនេះទៅទៀត ត្រូវ​ផ្ដល់នូវ​សារ​អប់រំ​សុខភាព​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​នូវ​ការ​យល់ដឹង​ជា​ការ​អប់រំ​សុខភាព​ឱ្យ​កាន់តែ​ទូលាយ​បន្ថែម ការហូបចុក​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដើម្បី​បានការ​ពារ​ទុកជាមុន និង​ឱ្យមក​ស្វែងរក​ការពិនិត្យ​សុខភាព​ឱ្យទាន់​ពេលវេលា កុំ​ឱ្យមាន​បញ្ហា។

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី បាន​ណែ​នាំឱ្យ​យកចិត្តទុកដាក់​ក្នុង​ផ្តល់​ការថែទាំ​បម្រើសេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យអស់​ពី​លទ្ធភាព ពិសេស​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ដាច់​ស្រយាល ត្រូវ​ចូលរួម​ការពារ ដោយ​ផ្ដល់នូវ​ការថែទាំ​អ្នកជំងឺ ទឹកនោមផ្អែម និង​លើសឈាម ដូចជា ជំងឺ​ឡើង​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោមផ្អែម ដោយ​ប្រើប្រាស់ ប​.​ស​.​ស ឬ មូលនិធិ​ធម៌ ដើម្បី​ឱ្យ​កាត់បន្ថយ​ហានិភ័យ នៃ​សុខភាព។

ទន្ទឹមនេះ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​អ្នក​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់ រួម​នឹង​អគ្គនាយកដ្ឋាន​បច្ចេកទេស​សុខាភិបាល នាយកដ្ឋាន​ការពារ​សុខភាព និង​ដៃគូ ពង្រឹង​ការ​ការពារ និង​ព្យាបាល​ជំងឺ​បេះដូង និង​សរសៃ​ឈាម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

Sokha Hotels

ព័ត៌មានពេញនិយម