Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​កម្ពុជា៖ គ្មាន​ការ​បង់​លុយ​ផ្ទាល់​​តាម​ព្រលានទៀត​ទេ ស្នើ​សុំ​វីសា​និង​បង់​លុយ​តាម​អនឡាញ​ទាំង​អស់

បានផុស

នៅ

ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​​ក្នុង​ពិធី​ជួប​សំណេះ​សំណាល និង​ពិសា​ភោជនាហារ​រៀបចំ​ឡើង​ដោយ​សមាគម​ឧកញ៉ា​​​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា នា​រសៀលថ្ងៃទី ០២ ខែ​សីហា ឆ្នាំ​២០២៤ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អះអាងថា​ នឹង​បន្ត​តាមដាន​ប្រសិទ្ធភាព​ការ​ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ​ស្នើសុំ​វិសា​តាម​អនឡាញ ដើម្បី​ធានា​បាន​ដំណើរការ​ដោយរលូន​គ្មាន​ការ​រាំងស្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ជំរុញ​លំហូរ​អ្នក​ដំណើរ​តាម​អាកាសយានដ្ឋាន សម្តេច​ធិបតី​បាន​គូស​បញ្ជាក់​ថា សម្តេច​បាន​ដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ធ E arrival និង E visa ដើម្បី​ធានា​បានការធ្វើ​ដំណើរ​ដោយដោយ​រលូន​របស់របស់អ្នកទេសចរ​​ឆ្លង​កាត់​ព្រលាន​យន្តហោះ​ទាំង ៣ នៅ​កម្ពុជា។

«លំហូរ​ការ​ចេញ​ចូល​ប្រទេស​នីមួយ​ៗ​តាម​ច្រក​អន្តោប្រវេសន៍​ទាំង​ផ្លូវ​គោក ផ្លូវ​អាកាស បច្ចុប្បន្ន​នេះ​ប្រទេស​ភាគច្រើន​គេ​​លែង​ប្រើ​ក្រដាស​ទៀត​ហើយ គឺ​តាម​អនឡាញ​ទាំងអស់​ ហើយ​កម្ពុជា​ក៏​ត្រូវ​ដើរ​តាម​នេះ​ដែរ»។ សម្តេច​ធិបតី​អះអាង។

មក​ដល់ម៉ោង​នេះ សម្តេច​ធិបតី​​ក៏ថ្លែង​កោត​សរសើរ​ដល់​ក្រសួង​មហាផ្ទៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន្ត គយ និង​សុខាភិបាល ដែល​ពាក់ព័ន្ធ​ច្រកចេញ​​ចូល​នៅ​តាម​ព្រលាន​យន្តហោះ រួមទាំង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​ដែល​បានដាក់ឲ្យ​អនុវត្ត​ប្រព័ន្ធ​​ស្នើ​សុំ​វីសា​តាម​អនឡាញ រួមទាំង​ការ​បង់​លុយ​តាម​អនឡាញ។

សម្តេច​រំលឹក​ថា កន្លងទៅ​ការ​ស្នើ​សុំ​វីសា​មាន​ពីរ​វិធី ទី​មួយ​គឺ​ស្នើ​សុំ​តាម​ស្ថាន​ទូត តាម​អគ្គកុងស៊ុល​កម្ពុជា​នៅ​ក្រៅ​ប្រទេស​​។ ទីពីរ​គឺ visa on arrival នៅ​ពេល​អ្នកដំណើរ​ចុះ​នៅ​ព្រលាន​ដែល​​ត្រូវ​បំពេញ​បែបបទ​និង​តម្រង់​ជួរ​បង់លុយ ហើយ​​ការ​បំពេញទម្រង់​បែបបទ​​មាន ៣ ទម្រង់​មាន អន្តោប្រវេសន្តផង​ គយ និង​សុខាភិបាល។

«ឥលូវ​យើង​បាន​ឯកភាព និង​រៀបចំ​​ជា​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំងអស់ ដើម្បី​សម្រួល​ដល់​អ្នក​ដំណើរ​មិន​បាច់​បំពេញ​បែបបទ​លើ​ក្រដាស​ស្មុគស្មាញ ហើយ​អាច​បង់លុយ​តាមអនឡាញ​ថែម​ទៀត​​»។

បើតាម​ប្រមុខ​រដ្ឋាភិបាល​ ដំណើរការ​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ ០១ ខែ​កញ្ញា​ទៅ ហើយ​សម្តេច​ក៏​នឹង​បន្ត​តាមដាន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ផង​ដែរ។​ ទាក់ទង​ការ​រៀបចំប្រព័ន្ធ​សុំ​វីសា​​តាម​អនឡាញនេះ សម្ដេចធិបតី​​ក៏​លើក​សរសើរ​ការ​បង្កើត​ប្រូក្រាម​នេះឡើង ​ដែល​​ធ្វើ​ឡើង​ដោយ​កូនខ្មែរ​ដែល​ជា​មោទនភាព​ថែម​ទៀត។

ការ​សម្រួល​បដិសណ្ឋារកិច្ច​សំខាន់​ណាស់​ជះ​ឥទ្ធិពល​ដល់​កម្ពុជា។ ការ​ផ្សព្វផ្សាយ​​​ប៉ះពាល់​កម្ពុជា​​ ដែល​ពេល​​ខ្លះក៏​​ពាក់ព័ន្ធ​ទៅបញ្ហា​បដិសណ្ឋារកិច្ច។ នេះបើតាមការ​គូស​បញ្ជាក់បន្ថែម​​របស់​សម្តេច​នាយករដ្ឋមន្រ្តី។

សម្តេច​សង្ឃឹម​អ្វី​ដែល​បាន​ធ្វើ​នេះ រួម​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​​​របស់​មន្រ្តីតាម​​ព្រលានក៏​ដូចជា​គ្រប់​វិស័យ​ នឹង​ជួយ​សម្រួលដល់ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរមិន​ថាជា​​បរទេស​រួម​ទាំងពលរដ្ឋ​​ក្នុងស្រុក​ កាន់តែ​មាន​ភាព​ល្អ​​ប្រសើរ​តាំងពីច្រក​​​​ចេញ​ដល់ច្រក​​ចូល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលខណ្ឌ ៧ មករា ប្រជុំដាក់ផែនការ និងជំរុញមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៥ នាទីutes មុន

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់  

ព័ត៌មានជាតិ៨ នាទីutes មុន

ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តរតនគិរី ទទួលបានការព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក និងភ្នែកដោយឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ចិន​បំបែកកំណត់ត្រាលើការនាំចូលទុរេន ខណៈវៀតណាម ម៉ាឡេស៊ី ថៃ ប្រជែងគ្នាលើការផ្គត់ផ្គង់

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម