ព័ត៌មានជាតិ
សម្តេចធិបតី៖ ព្រែកជីកហ្វូណនតេជោ យកលំនាំតាមព្រែកជីកបុព្វបុរសខ្មែរជាង២ពាន់ឆ្នាំមុន
“គម្រោងព្រែកជីកហ្វូណនតេជោ” មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដែលអាចជួយសម្រួលទៅដល់ការដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តវាក៏មានលក្ខណៈពិសេសដែលភ្ជាប់ជាមួយនឹងលក្ខណៈភូមិសាស្រ្ត និងប្រវត្តិសាស្រ្ត ស្របជាមួយនឹងចក្ខុវិស័យបុព្វបុរសខ្មែរយើងកាលពី ២០០០ឆ្នាំមុន នាសម័យហ្វូណន។
នេះជាការថ្លែងឡើងរបស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី“បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” ដែលជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤។
សម្តេចធិបតី បានលើកឡើងពីសារៈសំខាន់នៃគម្រោងនេះ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យនៃអាណាចក្រនគរភ្នំបុរាណ ដែលជារដ្ឋដំបូងបង្អស់របស់កម្ពុជា ដែលត្រូវបានបង្កើតឡើងនៅសតវត្សទី១ ដែលការសាងសង់ប្រឡាយរបស់ព្រះរាជាណាចក្រ ក្នុងគោលបំណងលើកកម្ពស់វិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងភស្តុភារ។ ការកសាងព្រែកជីកនាពេលនោះ បង្ហាញពីមានភាពរឹងមាំរបស់កម្ពុជា ជាចក្រភពមួយដែលមានមូលដ្ឋានសេដ្ឋកិច្ចខ្លាំងក្លា។
ព្រែកជីកនេះ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិនោះទេ ប៉ុន្តែក៏ជាការធានានូវប្រព័ន្ធស្រោចស្រពធារាសាស្រ្តរបស់យើង ដែលជួយជំរុញកសិកម្ម ស្រដៀងនៅបណ្តាព្រែក ប្រឡាយ ជំនាន់អាណាចក្រនគរភ្នំ ដែលរៀបចំសម្រាប់ជំរុញកសិកម និងពាណិជ្ជកម្ម។
សម្តេចធិបតី បញ្ជាក់ថា៖«តាមរយៈការតភ្ជាប់គម្រោងនេះ ជាមួយនឹងអតីតកាល ២០០០ឆ្នាំមុន ដែលចក្ខុវិស័យរបស់បុរព្វបុរសយើង ឃើញថាសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធប្រឡាយ ព្រែក បើកនូវគមនាគមន៍ផ្លូវទឹកជាចំណុចខ្លាំងមួយសម្រាប់លើកតម្កើងអាណាចក្រនាពេលនោះ»។
ជាមួយគ្នានេះ សម្តេច ស្នើដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការមន្ទិលសង្ស័យ ពោលបើ២ពាន់ឆ្នាំមុនព្រែកជីកនេះបានផ្តល់ផលប្រយោជន៍ធំទៅដល់អាណាចក្រហ្វូណន ២ពាន់ឆ្នាំក្រោយ ព្រែកជីកនៅតែផ្តល់នូវកម្លាំងសេដ្ឋកិច្ចជាតិ។
ផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្រ្ត លំនាំរបស់ដូនតា ពីមុនព្រែកជីកហ្វូណនដែលតភ្ជាប់ពីអង្គរបុរី ទៅកំពង់ផែអូរកែវ មានទំហំទទឹងត្រឹមតែ ៣០ម៉ែត្រ បណ្តោយ៨០គីឡូម៉ែត្រ។ ប៉ុន្តែព្រែកជីកនេះ ត្រូវបានពង្រីកទទឹង ១០០ម៉ែត្រ បណ្តោយ ១៨០ គីឡូម៉ែត្រ ហើយជម្រៅកន្លែងខ្លះរហូតដល់ ៣០ ម៉ែត្រ ដោយសារបច្ចេកវិទ្យារីកចម្រើន ប៉ុន្តែចក្ខុវិស័យដូចគ្នា។
សម្តេចធិបតី មានប្រសាសន៍ថា៖«ទ្រង់ទ្រាយធំជាងមុន ប៉ុន្តែបុព្វហេតុមិនខុសពី ២០០០ឆ្នាំមុនទេ គឺធ្វើប្រព័ន្ធនេះដើម្បីលើកកិត្យានុភាពឯករាជភាព អធិបតេយ្យភាព និងភាពរីកចម្រើនរបស់កម្ពុជា»។
គួរជម្រាបថា ដើម្បីជាការគាំទ្រ និងអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកជាប្រវត្តិសាស្ត្រនេះ ព្រឹត្តិការណ៍អមជាច្រើនក៏ត្រូវបានរៀបចំនៅទូទាំងប្រទេសយ៉ាងអធិកអធម។
គ្រប់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានរៀបចំនូវទីកន្លែងសម្រាប់រៀបចំពិធីអបអរសាទរ ដោយមានការរៀបចំការអុជកាំជ្រួច និងការសម្ដែងទស្សនីយអបអរសាទរនានាដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោ នាវេលាម៉ោង៧យប់ ដើម្បីជាការចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប។ ព្រែកជីកនេះនឹងផ្តល់ប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ច ដូចជាពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ