Connect with us

ព័ត៌មានជាតិ

ប្រើប្រាស់​រយៈពេល ៣ ខែ គ្រោង​បញ្ចប់​ការ​ចុះ​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​សង្កាត់​បល្ល័ង្ក​ ក្រុង​រុនតាឯក

បានផុស

នៅ

​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​ចុះ​បញ្ជី​ដី​ធ្លី​ជា​ប្រព័ន្ធ​នៅ​សង្កាត់​បល្ល័ង្ក​ ក្រុង​រុនតា​ឯកតេជោ​សែនបាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​តាម​ទូរសព្ទ ថា ដំណើរការ​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​សង្កាត់​បល្ល័ង្ក​ ក្រុង​រុនតា​ឯកតេជោ​សែន ​នឹង​ចាប់ផ្តើម​បើក​យុទ្ធនាការ​ចាប់ពី​សប្តាហ៍​​នេះ ដោយ​គ្រោង​បញ្ចប់​ប្រើប្រាស់​រយៈ​ពេល ៣ ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន សិលា ប្រធាន​ក្រុមការងារ​​ដឹកនាំ​ចុះ​បញ្ជី​ដី​ធ្លី​ជា​ប្រព័ន្ធ​នៅ​សង្កាត់​បល្ល័ង្ក​ក្រុង​រុន​តា​ឯក​តេជោ​សែន​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​បែងចែក​មាន​ ៥ ក្រុម ដែល​ត្រូវ​ទទួលខុសត្រូវ​ដើម្បី​​ចុះ​​វាស់វែង​​ដីធ្លី​ជូន​​ប្រជាពលរដ្ឋ​។

មុន​បើក​យុទ្ធនាការនឹង​ចាប់ផ្តើម​ លោក ប៉ែន សិលា បាន​បញ្ជាក់ថា ស្អែកនេះនឹង​មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ពីការ​កំណត់​តំបន់វិនិច្ឆ័យ​សម្រាប់​ការ​ចុះបញ្ជីដីធ្លី​មានលក្ខខណៈ​ជា​ប្រព័ន្ធ​ជូន​ដល់ប្រជាពលរដ្ឋ​ ដែលនឹង​​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​រួម​ទាំង​​​មាន​ការ​ឆ្លើយតប​រាល់​សំណួរ​និង​ចម្ងល់​ផ្សេងៗ​​ពី​អ្នក​ចូលរួម​ផងដែរ​។

លោក​ស្រី ឡែម ណាត ចៅ​សង្កាត់​បល្ល័ង្ក​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅ​ក្នុង​ចំណោម​សង្កាត់​ចំនួន​ពីរ​នៅ​ក្នុង​ក្រុង​រុនតាឯក​តេជោសែន​ នៅ​សល់​តែ​សង្កាត់​បល្ល័ង្ក​ដែល​អាជ្ញាធរ​មិន​ទាន់​ចុះ​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ។

ក្នុង​សង្កាត់​បល្ល័ង្ក​មាន​ភូមិ​ចំនួន ៩ ក្នុង​នោះ​មាន​ភូមិ ធ្លក​កំបុត គោក​ឬស្សី តាកុយ ព្រុំកុដ្ឋ ត្រាច ក្រពើ ពពេល ស្នា​សង្គ្រាម ស្នារតេជោ ៣១៧ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​​ប្រមាណ ២ ០០០ គ្រួសារ​។

លោកស្រី​ចៅ​សង្កាត់​បាន​អះអាងថា ដំណើរការ​​ចុះបញ្ជីដីធ្លី​ជាប្រព័ន្ធ​នេះ នឹង​ធានា​បាន​ភាព​ស្របច្បាប់លើ​កម្មសិទ្ធិ​ដីធ្លី​​ ដែលនឹង​ជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានទំនុកចិត្តខ្ពស់ ជួយកាត់បន្ថយវិវាទដីធ្លីផ្សេងៗ។

លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ខេត្ត​សៀមរាប​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ដំណើរការ​ចុះ​វាស់វែង​ដី​ធ្លី​ជា​ប្រព័ន្ធ​កំពុង​អនុវត្ត​ព្រមៗ​គ្នា​តាម​បណ្តា​ក្រុង​ស្រុក​ទូទាំង​ខេត្ត​សៀមរាប។

បច្ចុប្បន្ន​ក្រុម​ការងារ​បាន​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ទូទាំង​ ១៣​ ក្រុង​ស្រុក​ ខណៈ​ដែល​ដំណើរការ​វាស់​វែង​និង​ប្រមូល​ទិន្នន័យ​ក្នុង​ ១ ថ្ងៃ​ បាន​​លើស​ពី​ ២ ពាន់​ក្បាល​ដី។

ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ខេត្តសៀមរាប​ក៏​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដំណើរការ​ចុះ​វាស់​វែង​ធ្វើ​បាន​លឿន ​រហូត​ពេល​នេះ​មាន​ភាព​រលូន​មិន​មាន​បញ្ហា​អី​នោះ​ទេ។

«យើង​មាន​ក្រុម​ការងារ​គ្រប់​ស្រុក​ទាំង​អស់ ប៉ុន្តែ​យើង​ធ្វើ​ម្តង​មួយ​ឃុំ​ម្តង​មួយ​ឃុំ»។ លោក ហ៊ី សាយ បញ្ជាក់​បន្ថែម។

ជាមួយ​គ្នា​នេះ លោក ប៉ែន សិលា ​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​ផ្ទាល់​​ចុះ​បញ្ជី​ដី​ធ្លី​ជា​ប្រព័ន្ធ​នៅ​សង្កាត់​បល្ល័ង្ក ក្រុង​រុនតាឯក​តេជោ​សែន ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​នៅ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​បល្ល័ង្ក​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​នានា ដើម្បី​ចូលរួម​សហការ​ជាមួយ​មន្រ្តី​ជំនាញ​ក្នុង​ដំណើរការ​ចុះ​វាស់វែង​ឲ្យ​បាន​រលូន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម