Connect with us

ព័ត៌មានជាតិ

ឯក​ឧត្ដម ឌី​ វិជ្ជា​ និងលោកជំទាវ​ ហ៊ុន​ ម៉ាណា ចូល​រួមថវិកា ៥លានរៀល​ ដល់គ្រួសារជនរងគ្រោះ​ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់មួយគ្រួសារ

បានផុស

នៅ

លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បាននាំយកថវិកា ឯកឧត្ដម ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការរងនគរបាលជាតិ​ និងលោកជំទាវ​ ហ៊ុន​ ម៉ាណា ចំនួន៥,០០០,០០០ រៀល​(ប្រាំលានរៀល)​ ព្រមទាំងពាំនាំនូវការចូលរួមរំលែកទុក្ខដល់គ្រួសារសពដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងគ្រួសារ ៤នាក់ ដែលមានប្តី ប្រពន្ធ និងកូនតួចៗ២នាក់។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ម៉ែន លី និងសហការី បានចូលរួមថវិកា ចំនួន ២,០០០,០០០រៀល (ពីរលានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរំឮកថា ប្តី ប្រពន្ធ និងកូនតូចៗ២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៦ និង ៤០ នាទីព្រឹក ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៩/៦០ ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ ឃុំសឹង្ហស្រុកសំរោង ខេត្តតាកែវ។

អ្នកបើករថយន្ត ឈ្មោះ សំ នឿន ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងមានអ្នករួមដំណើរ៣នាក់មាន៖ ទី១.ឈ្មោះ ឡាំង សៀកលេង ភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាប្រពន្ធ។ ទី២. ឈ្មោះ នឿន សៀវម៉ី ភេទស្រី អាយុ៦ឆ្នាំ ត្រូវជាកូន អ្នករួមដំណើរជាមួយ។
ទី៣.ឈ្មោះ នឿន សៀវមួយ ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូន អ្នកទាំង៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម