ព័ត៌មានជាតិ
ក្រសួងការងារ រៀបចំពិធីវាយគងទូងស្គរអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ នេះ បានរៀបចំពិធីវាយគង ទូងស្គរ អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅមុខអគារទីស្ដីការក្រសួង។
ការអបអរសាទរពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើងចំពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី«បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ផងដែរ។
លោក ណុប សុខុម មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញក្តីសប្បាយរីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ លោកថា ព្រែកជីកជាប្រវត្តិសាស្ត្រនេះមានប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជាតិ ដូចជាការបង្កើនទិន្នផលត្រី និងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ ទាក់ទាញភ្ញៀវទេសចរ និងជួយបង្កើនសេដ្ឋកិច្ចជាតិផងដែរ។
ចំណែកលោកស្រី អ៊ុច សិរីរ័ត្ន មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញក្តីរំភើបសប្បាយរីករាយ និងមានមោទនភាពចំពោះប្រជាជាតិខ្មែរទាំងអស់ដែលបានរួបរួមគ្នាគាំទ្រព្រឹត្តិការប្រវត្តិសាស្ត្រមួយនេះ។ លោកស្រីថា ព្រែកជីកហ្វូណនតេជោនេះ ជួយដល់សេដ្ឋកិច្ចជាតិយ៉ាងច្រើន ព្រោះបានសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកដែលមិនធ្លាប់មាន និងមានប្រយោជន៍ដល់ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋទៀតផង។
ក្រៅពីបានបង្ហាញមោទនភាពចំពោះព្រែកជីនេះ អ្នកស្រី ឈន សុភាក់ មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រសម្រាប់ជាតិ ព្រោះនឹងធ្វើឱ្យកម្ពុជាមានឯករាជ្យភាពជាតិលើការដឹកជញ្ជូន ជាគន្លឹះ នៃការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្រនេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន ៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦ លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ ៨០ ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន ២ គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមហិមាជាលក្ខណៈប្រវត្តិសាស្ត្រនេះ ជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបានបន្តអនុវត្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ នឹងនាំឱ្យកម្ពុជាមានឯករាជ្យភាពសេដ្ឋកិច្ច និងចរាចរណ៍កាន់តែខ្លាំងបន្ថែមទៀត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន