Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល៖ ទំព័រប្រវត្តិសាស្ត្រថ្មីក្នុងវិស័យនាវាចរណ៍ចារឹក ជាមួយការ​គាំទ្រពេញផ្ទៃប្រទេស

បានផុស

នៅ

ក្នុង​ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នា​ព្រឹក​ថ្ងៃ​ទី ​០៥ ខែ​សីហា ឆ្នាំ​២០២៤ នេះ លោក ស៊ុន ចាន់​ថុល អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាមាន​ប្រសាសន៍​ថា ពិធី​បើក​ការដ្ឋាន​សាង​សង់​ ព្រែក​ជីក​ហ្វូណន​តេជោ​នាពេលនេះ គឺ​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រថ្មី​ក្នុងវិស័យ​នាវាចរណ៍ ដែល​​ត្រូវ​បានចារឹកជាមួយសន្ធឹកនៃ​ការគាំទ្រពាស​ពេញផ្ទៃ​ប្រទេស​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​មុខ​សម្តេច​មហាបវធិបតី​ ហ៊ុន ម៉ាណែត និង​លោក​ជំទាវ ក៏​ដូច​ជា​អង្គពិធី​សរុប​ប្រមាណ​ជាង ១ ម៉ឺន​នាក់ លោក​ ស៊ុន ចាន់​ថុល បាន​បង្ហាញឱ្យឃើញពីឆន្ទៈដ៏មុតមាំក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើមរបស់សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាដោយ​ប្រើរូបមន្តគឺ «នយោបាយឈ្នះ-ឈ្នះ» ប្រែក្លាយ​សង្គ្រាម​ឱ្យទៅជាសន្តិភាព ស្ថិរភាព ឯករាជ្យភាព សាមគ្គីភាព និង​បូរណភាពទឹកដី ក្រោម​ការដឹកនាំ​ប្រកប​ដោយបញ្ញាញាណ​ដ៏ប៉ិនប្រសព្វ និង​ឈ្លាសវៃ​របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នាអាណត្តិទី៧។

​ជាក់ស្តែង​ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ​នា​ព្រឹក​នេះ គឺជាសក្ខីភាព​នៃការសម្រេចបាន​នូវស្នាដៃថ្មីដែលជាសមិទ្ធផល​ដ៏វិសេសវិសាល​របស់ប្រជាជាតិខ្មែរ ដែល​បានបង្ហាញ​ពី​សមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និង​ពលរដ្ឋខ្មែរទាំងអស់​នៅគ្រប់ទិសទី​ដើម្បីតភ្ជាប់​ប្រវត្តិសាស្រ្តនៃការប្រើប្រាស់​សក្តានុពលផ្លូវទឹក​នៅ​សម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង បន្ទាប់ពីបាន​បោះបង់ចោល​នៅក្នុងអំឡុងសតវត្សរ៍ទី៥ ឬទី៦ នៃគ្រិស្តសករាជ ដោយសារ​ប្រទេសជួបប្រទះនឹងបញ្ហាសង្រ្គាមឥតឈប់ឈរ។ ក្នុងបរិការណ៍​ចូលរួមសម្រេច​ឱ្យបាននូវ​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ និងប្រកបដោយឆន្ទៈដ៏មុតមាំរបស់ សម្តេចម​នាយករដ្ឋមន្ត្រី។

ក្នុង​នាម​លោក​ផ្ទាល់ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃស្ថាប័នទទួលបន្ទុកអនុវត្ត បាន​ធ្វើការប្តេជ្ញាចិត្តប្រកប​ដោយឆន្ទៈខ្ពស់ចូលរួមអនុវត្តការងារសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យបានជោគជ័យ និង​លេចចេញជារូបរាងនៅក្នុងឆ្នាំ២០២៨ ខាងមុខ ដើម្បីបន្សល់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់​កូនចៅខ្មែរគ្រប់​ៗជំនាន់បន្តទៅមុខទៀត។

ព្រែកជីក​ហ្វូណនតេជោ គឺ​ជា​គម្រោង​ជា​ប្រវត្តិសាស្ត្រ​ផ្លូវ​ទឹក​របស់​កម្ពុជា ជា​លើក​ដំបូង​ដែល​មាន​ប្រវែង​ប្រមាណ ១៨០​គីឡូ​ម៉ែត្រ​ គ្រោង​ចំណាយ​ថវិកា​សាងសង់​​ប្រមាណ ១៧០០​ លាន​ដុល្លារ តភ្ជាប់​ទន្លេ​កម្ពុជា​ទៅ​កាន់​សមុទ្រ​ដោយ​ផ្ទាល់ ឆ្លង​កាត់​ខេត្ត​ចំនួន ៤ រួមមាន ខេត្ត​កណ្តាល តាកែវ កំពត និង​ខេត្ត​ខេត្ត​កែប ដែល​គ្រោង​ចាយ​ពេល​សាងសង់​ប្រមាណ ៤ ឆ្នាំ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

តុលាការផ្ដន្ទាទោស ស្រី ស៊ីណា វ័យ៥០ឆ្នាំ ដាក់ពន្ធនាគារ ៣១ ឆ្នាំ និងជម្ងឺចិត្តអ្នកស្លាប់២លានដុល្លារ និងអ្នករងរបួស៥០ម៉ឺនដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍​បាល់​ទាត់​មិត្ត​ភាព​ អបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” បានត្រៀមរួចរាល់ ជាមួយមហាជនចូលរួមជាង៥ម៉ឺននាក់

សេចក្ដីជូនដំណឹង២ ម៉ោង មុន

LISCC-WITHHEBRON បានបញ្ចប់ដោយជោគជ័យនូវការចែកជូនសម្ភារៈបង្រៀន និងកម្មវិធីបណ្តុះបណ្តាលអំពីសុខភាពដល់កុមារកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រី លោក​ ដូណាល់ ត្រាំ​​ ប្រកាសបោះបង់​​​នយោបាយ​ក្នុងរដ្ឋបាល​ឪពុក​

កីឡា២ ម៉ោង មុន

កីឡាករ​​គុនខ្មែរ​៣​រូប​ នឹង​ទៅប្រកួតដណ្តើមខ្សែក្រវាត់ ផ្សព្វផ្សាយគុនខ្មែរ នៅម៉ាឡេស៊ី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឧទ្ធម្ភាគចក្រ​សង្គ្រោះ​បន្ទាន់ បើក​បុក​អគារ​ពេទ្យ ស្លាប់​មនុស្ស​៤​នាក់​នៅ​តួកគី

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ពានអាកាស មរតកតេជោ ជាន់ទី១បើកឲ្យដំណើរការបណ្តោះអាសន្នដើម្បីសម្រួលលំហូរចរាចរណ៍

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

គុណភាពខ្យល់នៅ​ ហាណូយ ធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត សាជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម