ព័ត៌មានជាតិ
ប្រជាប្រុស ស្រី ក្មេង ចាស់ ខេត្តកោះកុង នាំគ្នាអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ យ៉ាងកុះករ
ប្រជាប្រុស ស្រី ក្មេង ចាស់ មិនថាតែរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងខេត្តកោះកុង សុទ្ធតែបង្ហាញការគាំទ្រពេញទំហឹងយ៉ាងច្រើនកុះករលើការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ នេះ។

មិនខុសពីកន្លែងប្រារព្ធបើកការដ្ឋានក្រោមវត្តមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បណ្តារាជធានី និងខេត្ត ដទៃទៀតឡើយ សម្រាប់ខេត្តកោះកុង ក៏ផុសផុលខ្លាំងណាស់ដែរក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយមានការទូងស្គរជ័យ ជួង គង ខ្លឹមសារសាទរជាបដា ដើរព្យុហយាត្រា និងស្រែកច្រៀងចម្រៀងរួមគ្នាយ៉ាងសប្បាយរីករាយពេកក្រៃ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ ថា ថ្ងៃនេះជាប្រវត្តិសាស្ត្រដែលកម្ពុជាបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលកម្ពុជាមិនធ្លាប់មានពីមុនមកទេ។ គម្រោងនេះផ្ដួចផ្ដើមដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៀតផង។

តំណាងប្រធានមន្ទីរសុខាភិបាល និងមន្ទីរព័ត៌មានខេត្តកោះកុង បន្តថា ដើម្បីជាសកម្មភាពអបអរសាទរជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកោះកុង មន្ទីររបស់ពួកគាត់មានការរៀបចំជាបដាពាក្យសាទរ ស្គរ ទង់ជាតិ ការប្រគំតន្ត្រី ដើរក្បួនព្យុហយាត្រា និងស្រែកច្រៀងជាដើម។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង និងលោក មុំ ម៉ាលិកា យល់ថា កម្ពុជា នឹងមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លាផ្នែកដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេរហូតដល់សមុទ្រ ដោយលែងពឹងផ្អែកលើប្រទេសជិតខាងតទៅទៀតហើយនៅពេលទទួលបានសមិទ្ធផលព្រែកជីកហ្វូណនតេជោ រួចរាល់។ ដូច្នេះពួកគាត់អំពាវនាវដល់គ្រប់ស្រទាប់វណ្ណៈមហាជន បន្តគាំទ្រគម្រោងនេះជាមួយរាជរដ្ឋាភិបាល ដោយកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងមួយចំនួនដែលស្រែកថា គម្រោងនេះគ្មានប្រយោជន៍សម្រាប់ជាតិនោះទេ ដែលចេតនាបំផ្លាញសាមគ្គីភាព និងសុខសន្តិភាពដែលកម្ពុជាកំពុងតែមានសព្វថ្ងៃនេះ។

បើតាមការថ្លែងបញ្ជាក់របស់ សម្ដេចធិបតី ក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ទោះបីមានអ្នករិះគន់ចំពោះការកសាងព្រែកជីកនេះក៏ពិតមែន តែបើប្រៀបធៀបជាមួយកម្លាំងអ្នកគាំទ្រដ៏ច្រើនលើសលប់នោះ គឺមិនមែនជាបញ្ហារាំងស្ទះនោះទេ។ ការចូលរួមផ្ដល់កម្លាំងចិត្តពីសំណាក់ប្រជាពលរដ្ឋនេះហើយ ដែល សម្ដេច តែងនិយាយថា «ស្មារតីរួបរួមជាតិ» ដែលបានជំរុញឱ្យរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តធ្វើគម្រោងព្រែកជីកនេះឱ្យបាន ដែលនេះហើយជាស្មារតី និងអត្ថន័យ នៃគម្រោងព្រែកជីកហ្វូណនតេជោ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមថតរូបក្នុងថ្ងៃបើកការដ្ឋានព្រែកជីកនេះឱ្យបានគ្រប់គ្នា ចាំដល់ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់នាពេល ៥ ឆ្នាំក្រោយ សឹមមកជិះទូកលេងកម្សាន្តនៅតាមព្រែកជីកនេះទៅខេត្តតាកែវ ខេត្តកំពត ខេត្តកែបជាដើម។ ម្យ៉ាងទៀត ចំពោះប្រជាពលរដ្ឋរស់នៅតាមបណ្ដាព្រែកជីកនេះដែរ នៅពេល ៥ ឆ្នាំក្រោយ តាមបណ្ដោយព្រែក នឹងក្លាយជាសក្ដានុពលសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ សម្រាប់បង្កើតនូវអាជីវកម្មផ្សេងៗ បង្កើនរបរកសិកម្ម ឬឧស្សាហកម្ម ដែលធ្វើឱ្យជីវភាពរស់នៅនឹងប្រែប្រួលរីកចម្រើន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?