Connect with us

ព័ត៌មានជាតិ

លោក ស សុខា ណែនាំមន្ត្រីច្រកព្រំដែនបាវិតទប់ស្កាត់ឱ្យបានការនាំចូលទំនិញខូចគុណភាព

បានផុស

នៅ

ក្នុងឱកាសចុះពិនិត្យប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត, ឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យមន្ត្រីនគរបាលច្រកទ្វារព្រំដែនបាវិតទប់ស្កាត់ឱ្យបានសកម្មភាពឆ្លងដែនខុសច្បាប់ រួមទាំងការនាំចូលទំនិញគ្មានគុណភាព ដែលអាចបង្កជា ហានិភ័យដល់សុខភាពពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងក្នុងឱកាសចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ជាប់នឹងព្រំដែនប្រទេស វៀតណាម និងដឹកនាំកិច្ចប្រជុំដើម្បីតម្រង់ទិសលើកិច្ចការសំខាន់មួយចំនួនទៅកាន់ថ្នាក់ដឹកនាំ និងមន្រ្តីនៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ទាំងការផ្ដល់សេវាឆ្លងដែនជូនអ្នកដំណើរ កិច្ចការពារបូរណភាពទឹកដី ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាវុធខុសច្បាប់ ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា មន្រ្តីច្រកទ្វាព្រំដែន ទាំងព្រំដែនគោក និងអាកាស ជាបុគ្គលទី១ តំណាងឱ្យជាតិ និងប្រជាជនកម្ពុជា ដែលទទួលស្វាគមន៍ភ្ញៀវបរទេសអញ្ជើញមកពីគ្រប់ជាតិសាសន៍នៅលើពិភពលោកដែលក្នុងន័យនេះ លោកបានណែនាំមន្រ្តីនគរបាលច្រកទ្វារទាំងអស់ប្រកាន់អាកប្បកិរិយាឱ្យបានសមរម្យ ថ្លៃថ្នូរ និងប្រកបដោយក្រមសីលធម៌។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ រក្សាអនាម័យ និងសោភណ្ឌភាពកន្លែងបំពេញការងារ និងទីតាំងក្នុងដែនសមត្ថកិច្ចឱ្យបានល្អ ហើយថ្នាក់ដឹកនាំត្រូវតែផ្ដល់ឱ្យមន្រ្តីនូវបរិយាកាសបំពេញការងារប្រកបដោយការលើកទឹកចិត្ត ទាំងការដំឡើងស័ក្ដិ បណ្ដុះបណ្ដាលជំនាញបន្ថែម ពិសេសលើជំនាញបច្ចេកវិទ្យា ឌីជីថល ព្រមទាំងត្រូវធានាឱ្យបានថា មន្រ្តីទាំងអស់មានភារកិច្ចត្រូវអនុវត្តប្រកបដោយគុណភាព។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានណែនាំឱ្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបាវិត ទប់ស្កាត់ឱ្យបានជាដាច់ខាតនូវសកម្មភាពឆ្លងដែនខុសច្បាប់ ការចរាចរណ៍គ្រឿងញៀនឆ្លងដែនខុសច្បាប់ អាវុធជាតិផ្ទុះ ទំនិញគ្មានគុណភាព ជាពិសេសការនាំចូលម្ហូបអាហារ និងត្រូវមានកិច្ចសហការឱ្យបានល្អជាប្រចាំជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់បាតុភាពអវិជ្ជមានផ្សេងៗ និងលើកកម្ពស់ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

លោក ស សុខា ក៏បានចូលពិនិត្យស្ថានភាព និងសំណេះសំណាលខ្លីជាមួយមន្រ្តីដែលកំពុងបំពេញភារកិច្ចនៅកន្លែងបំពេញបែបបទជូនអ្នកដំណើរចេញ-ចូលកម្ពុជា-វៀតណាម និងចុះទៅពិនិត្យ​ និងសួរសុខទុក្ខមន្ត្រីនៅប៉ុស្ត៍ប្រចាំការស្លាបឆ្វេង និងស្លាបស្ដាំ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលមានចំងាយប្រមាណ១៥០០ម៉ែត្រពីច្រកទ្វារ។

បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត គឺក្នុងឆមាសទី១ ឆ្នាំ២០២៤ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានអ្នកដំណើរចេញចំនួន៧៦៥,០៥៦នាក់ ស្មើ១៥៦សញ្ជាតិ និងអ្នកដំណើរចូលចំនួន៧៣៥,១៥៨នាក់ មាន១៥៤សញ្ជាតិ សរុបកើនឡើងជាង១សែននាក់ រួមទាំងកំណើនភ្ញៀវបរទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អាស៊ីប៉ាពូនូវែលហ្គីណេ ជួបគ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ

កីឡា១៤ នាទីutes មុន

ចេញទៅ អាមេរិក លើកដំបូង ពេជ្រ សម្បត្តិ ប៉ះ​ជើងខ្លាំង ធ្លាប់ជួប Rodtang

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

Sokha Hotels

ព័ត៌មានពេញនិយម