Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីអបអរសាទរពិធី​បើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅសួនច្បារ​មាត់បឹងតាកែវ

បានផុស

នៅ

ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ម កាយ អភិបាលរងខេត្ត តំណាង លោកអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងទាំងបី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជន និងប្រជាពលរដ្ឋ ប្រមាណជាង ៣ពាន់នាក់ ចូលរួមអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធធ្វើឡើងនៅបរិវេណសួនច្បារមាត់បឹងតាកែវ ស្ថិតក្រុងដូនកែវ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារាចរ លេខ ១០ ស.រ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ទីរ អង្គភាព វត្តអារាម និងគ្រឹះស្ថានសាធារណៈរដ្ឋ និងឯកជន ត្រូវរៀបចំពិធីអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា។ ពិសេសដើម្បីបង្ហាញ ចលនាជាតិគាំទ្រខ្លាំងក្លាចំពោះគម្រោងផ្តល់ផលប្រយោជន៍មហាសាលដល់សង្គម និងសេដ្ឋកិច្ចទាំងមូលទុកជាមរតក ប្រវត្តិ​សាស្ត្រដល់កូនចៅជំនាន់ក្រោយ។

គម្រោងព្រែកជីកហ្វូណន មានប្រវែង ១៨០គីឡូម៉ែត្រ ផ្ដើមចេញពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ គម្រោងនេះគ្រោងចំណាយថវិកា ១៧០០លានដុល្លារ និងប្រើពេលសាងសង់៤ឆ្នាំ។ គម្រោងនេះ នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ ១,៦លាននាក់ ដែលរស់នៅអមសងខាងផ្លូវទឹកព្រែកជីកនេះ ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

តម្លៃ​មាសអន្តរជាតិ
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

តម្លៃមាសអន្តរជាតិ បំបែកកំណត់ត្រាថ្មី ​ខ្ពស់ជាង ៣ ០០០ ដុល្លារ/អោន ​

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្ដេចធិបតីអញ្ជើញដឹកនាំវេទិកាជាលើកទី១រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

សមាជិកសភាអង់គ្លេស ព្រមានឲ្យប្រជាជនត្រៀមខ្លួន នឹងការកែនចូលធ្វើទាហាន បើផ្ទុះសង្គ្រាមលោកលើកទី៣

សេដ្ឋកិច្ច២៩ នាទីutes មុន

រដ្ឋាភិបាលដាក់ទិសដៅ កំណត់ស្ដង់ដាដំឡូងមី ដើម្បីធានាតម្លៃក្នុងការនាំចេញ

ព័ត៌មានជាតិ៣០ នាទីutes មុន

គង់ វិបុល៖ ការបង់ពន្ធ​ឱ្យ​បានត្រឹមត្រូវរបស់វិស័យឯកជន ​ជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ធនាគារឯកជន
សន្តិសុខសង្គម១៩ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ក្រុងបាត់ដំបង
សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម