Connect with us

ព័ត៌មានជាតិ

មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ប្រារព្ធពិធីអបអរសាទរការបើក​ដំណើរការការដ្ឋាន«ព្រែកជីកហ្វូណនតេជោ»នៅស្រុកកំពង់លែង

បានផុស

នៅ

មូលនិធិ អ៉ឹង ហ្វោ​ន​ដេ​ហ្ស៊ិ​ន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ការ​បើក​ដំណើរការ​ការដ្ឋាន​សាងសង់​«ព្រែកជីក​ហ្វូណន​តេ​ជោ​» នា​ព្រឹក​ថ្ងៃទី​ ៥ ខែសីហា ឆ្នាំ ​២០២៤ នេះ នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព លោក អ៉ឹង ស៊ីវ​ម៉េង តំណាង​អ្នកឧកញ៉ា អ៉ឹង ប៊ុន​ហ៊ូ​វ ប្រធាន​មូលនិធិ អ៉ឹង ហ្វោ​ន​ដេ​ហ្ស៊ិ​ន ក្រុមការងារ​មូលនិធិ ក្រុមប្រឹក្សា​ស្រុក​និង​រដ្ឋបាល​សាលាស្រុក​កំពង់លែង កងកម្លាំង អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ តាជី យាយជី ប្រជា​ការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម សរុប​ជិត ៥០០ អង្គ​/​នាក់ ស្របតាម​ការ​ជូនដំណឹង​របស់​រាជរដ្ឋាភិបាល​ឱ្យ​គ្រប់​បណ្តា​ស្ថាប័នរដ្ឋ ​និង​ឯកជន ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ ឱ្យ​បាន​អធិកអធម ប្រកបដោយ​ភាពសប្បាយ​រីករាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​អបអរសាទរ​ការ​បើក​ដំណើរការ​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេ​ជោ​» នៅ​ស្រុក​កំពង់លែង ត្រូវបាន​រៀបចំឡើង​ដោយមាន​ការ​យកចិត្តទុកដាក់​បំផុត​ពី​អ្នកឧកញ៉ា អ៉ឹង ប៊ុន​ហ៊ូវ ប្រធាន​មូលនិធិ អ៉ឹង ហ្វោ​ន​ដេ​ហ្ស៊ិ​ន ធ្វើយ៉ាងណា​ឱ្យមាន​ភាព​អធិកអធម ក្នុង​គោលបំណង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​ព្រែកជីក​ប្រវត្តិសាស្ត្រ​នេះ ដោយបាន​រៀបចំ​ការ​ទូង​ស្គរជ័យ និង​គង​ជ័យ​ដ៏​ធំ អមដោយ​ក្រុម​ភ្លេង​មាន​ស្គរ ស្នែង​ជ័យ ក្រុម​ឆៃយ៉ាំ និង​ការ​បង្ហោះ​ប៉េងប៉ោង​ចំនួន ៩០៩ ដែល​មាន​ភ្ជាប់​ពាក្យស្លោក​ថា «​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​»។

ការ​រៀបចំ​ពិធី​របស់​មូលនិធិ អ៉ឹង ហ្វោ​ន​ដេ​ហ្ស៊ិ​ន គឺជា​សក្ខីភាព​ នៃ​ការគាំទ្រ និង​ចូលរួម​ពី​វិស័យ​ឯកជន​ក្នុងការ​អបអរសាទរ​ចំពោះ​ការចាប់ផ្តើម​ការដ្ឋាន​សាងសង់​ព្រែកជីក «​ហ្វូណន​តេ​ជោ​» ជា​ព្រែកជីក​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែលមាន​តម្លៃ​វិសេសវិសាល ជា​និមិត្តរូប និង​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រវត្តិសាស្ត្រ​សម្រាប់​សេដ្ឋកិច្ចជាតិ ដែល​ប្រជាជន​កម្ពុជា​យើងទាំងអស់គ្នា​នឹង​ចងចាំ​ជានិច្ច។ ក្រោម​ការផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​ពី សម្តេច​តេ​ជោ ហ៊ុន សែន ព្រែកជីក ហ្វូណន​តេជោ បានក្លាយ​ជា​មរតក​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​របស់​កម្ពុជា តាម​លំនាំ នៃ​កេរដំណែល​មរតក​ពី​បុព្វបុរស​ នៃ​យើង ហេតុនេះហើយ​ការកំណត់​យក​កាលបរិច្ឆេទ​បើក​ការដ្ឋាន​សាងសង់ ថ្ងៃទី​ ០៥ ខែសីហា ចំ​ថ្ងៃ​ខួប​កំណើត​របស់ ​សម្តេច​តេ​ជោ គឺ​ញ៉ាំង​ឲ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​នូវ​និមិត្តរូប​ដ៏​ថ្លៃថ្លា ​នៃ​សមិទ្ធផល​ជា​កេរដំណែល​ចុង​អាណត្តិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​តេ​ជោ ដ៏​រុងរឿង​ឧត្តុង្គឧត្តម​ប្រកបដោយ​សន្តិភាព និង​ឯកភាព​ទឹកដី​ដ៏​ពេញលេញ។

ព្រែកជីក​ហ្វូណន​តេ​ជោ នឹង​លើក​កម្ពស់​ស្វ័យភាព​សេដ្ឋកិច្ច​កម្ពុជា និង​ផ្ដល់​អត្ថប្រយោជន៍​លើ​វិស័យ​ជាច្រើន​ដូចជា វិស័យ​ដឹកជញ្ជូន ទេសចរណ៍ កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម អចលនទ្រព្យ និង​ការវិនិយោគ មាន​ជាអាទិ៍​ការបង្កើត​តំបន់​ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ និង​មជ្ឈមណ្ឌល​ភស្តភារ​កម្ម ជាដើម ពិសេស​ការតភ្ជាប់​ផ្លូវ​នាវាចរណ៍​យុទ្ធសាស្ត្រ​ពី​ភ្នំពេញ​ទៅ​សមុទ្រ នៃ​ខេត្ត​កែប តាម​ខេត្តកណ្តាល និង​តាកែវ ដោយ​ពុំ​ចាំបាច់​ត្រូវ​ឆ្លងកាត់​តាម​ផែ​អន្តរជាតិ​នៃ​ប្រទេស​វៀតណាម​ដូច​មុន​ទៀត​។ ស្ថានភាព​នេះ នឹង​ជួយ​លើកកម្ពស់​បរិយាកាស​វិនិយោគ ផលិតកម្ម និង​ការនាំចេញ ជាមួយ​នឹង​គុណសម្បត្តិ​ប្រកួតប្រជែង​ថ្មី ក្នុងនោះ​ការចំណាយ​នឹងត្រូវ​កាត់បន្ថយ ពេលវេលា​ នៃ​ការ​ធ្វើដំណើរ​របស់​នាវា​ដឹកទំនិញ​រួម​ខ្លី​ជាង​មុន និង​ការ​បំពេញបែបបទ​ដឹកទំនិញ​មាន​ប្រសិទ្ធភាព​ជាង​មុន​ជាដើម ព្រែកជីក​នេះ​និង​ក្លាយជា​ប្រព័ន្ធគ្រប់គ្រង​ធនធានទឹក​ដ៏​មាន​ប្រសិទ្ធភាព។

មូលនិធិ អ៉ឹង ហ្វោ​ន​ដេ​ហ្ស៊ិ​ន រដ្ឋបាល​សាលាស្រុក​កំពង់លែង កងកម្លាំង អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ តាជី យាយជី ប្រជា​ការពារ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម ពិត​ជា​មាន​សេចក្តីរំភើប​រីករាយ​ឥតឧបមា សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ចូលរួម​អបអរសាទរ​យ៉ាង​កក់ក្ដៅ​បំផុត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងឱកាស​ជា​ប្រវត្តិសាស្ត្រ នៃ​ការ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ នូវ​ព្រែកជីក ហ្វូណន​តេ​ជោ នា​ថ្ងៃនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ វិនាទី មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ១១ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

ចរាចរណ៍១៧ នាទីutes មុន

រថយន្តកូរ៉េដឹកជ្រូក បើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូដួល របួសធ្ងន់ម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម