ព័ត៌មានជាតិ
ក្រុមហ៊ុន អាយអិនជី ហូលឌីង បានរៀបចំប្រារព្ធពិធី «អបអរសាទរពិធីបើកដំណើរការ ការដ្ឋានព្រែកជីកហ្វូណនតេជោ»
ក្រុមហ៊ុន អាយអិនជី ហូលឌីង បានប្រារព្ធពិធីអបអរសាទរការបើកដំណើរការការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៊ឹង ស៊ីធី (ING CITY) ដោយមានការដឹកនាំផ្ទាល់ពីលោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន និងមានការចូលរួមពីគណៈគ្រប់គ្រង និយោជិកគ្រប់ជាន់ថ្នាក់នៅទីស្នាក់ការកណ្តាល រួមជាមួយក្រុមហ៊ុនញាតិសម្ព័ន្ធ សរុបជិត ៣០០នាក់ ស្របតាមការជូនដំណឹងរបស់រាជរដ្ឋាភិបាលឱ្យគ្រប់បណ្តារស្ថាប័នរដ្ឋនិងឯកជន ចូលរួមប្រារព្ធពិធីអបអរសាទរព្រែកជីកហ្វូណនតេជោនេះ ឲ្យបានអធិកអធម ប្រកបដោយភាពសប្បាយរីករាយ។
លោក អ៊ឹង ស៊ីវខូវ បានលើកឡើងថា ដោយមានការណែនាំយ៉ាងយកចិត្តទុកដាក់បំផុតពីអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន លោកបានដឹកនាំនិយោជិកគ្រប់ជាន់ថ្នាក់ រៀបចំពិធីអបអរសាទរការបើកដំណើរការការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ឱ្យបានអធិកអធម ក្នុងនោះមានទូងស្គរចំនួន ៩ស្គរ និងស្គរដៃជាច្រើន រួមនិងការបង្ហោះប៉េងប៉ោងចំនួន ៩០៩ ដែលមានភ្ជាប់ពាក្យស្លោកថា «គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» ។
លោកបានបន្ថែមទៀតថា វត្តមានយើងទាំងអស់គ្នា គឺជាសក្ខីភាពនៃការគាំទ្រ និងចូលរួមពីវិស័យឯកជនក្នុងការអបអរសាទរចំពោះការចាប់ផ្តើមការដ្ឋានសាងសង់ព្រែកជីក «ហ្វូណនតេជោ» ជាព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលមានតម្លៃវិសេសវិសាល ជានិមិត្តរូប និងជាហេដ្ឋារចនាសម្ព័ន្ធប្រវត្តិសាស្ត្រសម្រាប់សេដ្ឋកិច្ចជាតិ ដែលប្រជាជនកម្ពុជាយើងទាំងអស់គ្នានឹងចងចាំជានិច្ច។
ក្រោមការផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយពីសម្តេចតេជោ ហ៊ុន សែន ព្រែកជីក ហ្វូណនតេជោ បានក្លាយជាមរតកប្រវត្តិសាស្ត្រដ៏ធំមួយរបស់កម្ពុជា តាមលំនាំនៃកេរ្តិ៍តំណែលមរតកពីបុព្វបុរសនៃយើង ហេតុនេះហើយការកំណត់យកកាលបរិច្ឆេទបើកការដ្ឋានសាងសង់ ថ្ងៃទី០៥ ខែសីហា ចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គឺញ៉ាំងឲ្យឃើញយ៉ាងប្រត្យក្សនូវនិមិត្តរូបដ៏ថ្លៃថ្លានៃសមិទ្ធផលជាកេរ្តិ៍តំណែលចុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ដ៏រុងរឿងឧត្ដុង្គឧត្ដមប្រកបដោយសន្តិភាព និងឯកភាពទឹកដីដ៏ពេញលេញ។
ព្រែកជីកហ្វូណនតេជោនឹងលើកកំពស់ស្វ័យភាពសេដ្ឋកិច្ចកម្ពុជា នឹងផ្ដល់អត្ថប្រយោជន៍លើវិស័យជាច្រើនដូចជា វិស័យដឹកជញ្ជូន ទេសចរណ៍ កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម អចលនទ្រព្យ និងការវិនិយោគ មានជាអាទិ៍ការបង្កើតតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ និងមជ្ឈមណ្ឌលភស្តភារកម្ម ជាដើម ពិសេសការតភ្ជាប់ផ្លូវនាវាចរណ៍យុទ្ធសាស្ត្រពីភ្នំពេញទៅសមុទ្រ នៃខេត្តកែប តាមខេត្តកណ្តាល និងតាកែវ ដោយពុំចាំបាច់ត្រូវឆ្លងកាត់តាមផែអន្តរជាតិនៃប្រទេសវៀតណាមដូចមុនទៀត។ ស្ថានភាពនេះ នឹងជួយលើកកម្ពស់បរិយាកាសវិនិយោគ ផលិតកម្ម និងការនាំចេញ ជាមួយនឹងគុណសម្បត្តិប្រកួតប្រជែងថ្មី ក្នុងនោះការចំណាយនឹងត្រូវកាត់បន្ថយ ពេលវេលានៃការធ្វើដំណើររបស់នាវាដឹកទំនិញរួមខ្លីជាងមុន និងការបំពេញបែបបទដឹកទំនិញមានប្រសិទ្ធភាពជាងមុនជាដើម ព្រែកជីកនេះនិងក្លាយជាប្រព័ន្ធគ្រប់គ្រងធនធានទឹកដ៏មានប្រសិទ្ធភាព។
គណៈគ្រប់គ្រង និងនិយោជិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន អាយអិនជី ហូលឌីង និងក្រុមហ៊ុនញាតិសម្ព័ន្ធ ពិតជាមានសេចក្តីរំភើបរីករាយឥតឧបមា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ជាផ្លូវការ នូវព្រែកជីក ហ្វូណនតេជោ នាថ្ងៃនេះ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ