ព័ត៌មានជាតិ
សហជីពទូទាំងប្រទេសអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ សហជីពទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំនៅតាមទីស្នាក់ការរៀងៗខ្លួនដើម្បីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-05_09-08-40-1024x768.jpg)
ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះ ធ្វើឡើងនៅស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-05_17-05-36-1024x682.jpg)
ទន្ទឹមនឹងនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា សហជីព និងកម្មករនិយោជិក បានជួបជុំធ្វើសកម្មភាពយ៉ាងក្លៀវក្លាប្រកបដោយមោទនភាពក្នុងការគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោ នៅតាមបណ្តារោងចក្រសហគ្រាសនៅទូទាំងប្រទេស។ លោកថា ព្រែកជីកនេះបានធ្វើឱ្យកម្ពុជាមានឯករាជ្យភាពលើវិស័យ ដឹកជញ្ជូនតាមផ្លូវទឹក បង្កើតបានកំពុងផែរណប ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី ប៉ូលទេសចរណ៍ និងបង្កើនការងារ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-05_11-16-03-1024x768.jpg)
លោកថ្លែងថា «ព្រែកជីកហ្វូណនតេជោនេះគឺបានជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង ហើយជាពិសេសគឺធ្វើឱ្យវិស័យការងារកាន់តែមានភាពរីកចម្រើនជាលំដាប់ ដោយសារតែកាត់បន្ថយពេលវេលាដឹកជញ្ជូន បន្ថយការកកស្ទះតាមបណ្តាផ្លូវថ្នល់ ហើយជួយកាត់បន្ថយការចំណាយថ្លៃដើមនៃការដឹកជញ្ជូនផងដែរ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-05_17-07-03-1024x682.jpg)
ចំណែកឯលោក ហង្ស រ៉ាវី ប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា កម្មករនិយោជិក និងសហជីពមូលដ្ឋាន បានចូលរួមគាំទ្រយ៉ាងផុលផុសចំពោះពិធីបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិ។ កម្មករនិយោជិត បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការជួបជុំគ្នានៅតាមបណ្តារោងចក្រសហគ្រាស ដើម្បីស្វាគមន៍ព្រែកជីកជាប្រវត្តិសាស្ត្រ ដែលមានអត្ថប្រយោជន៍ សេដ្ឋកិច្ចជាតិទាំងមូលតកូនតចៅទៅជំនាញក្រោយទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-05_17-11-53-1024x768.jpg)
លោកថ្លែងថា «ក្នុងនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត ធ្វើឱ្យមានព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ធ្វើឱ្យបងប្អូនកម្មករនិយោជិក និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានការអបអរសាទរយ៉ាងក្លៀវក្លានៅតាមរោងចក្រសហគ្រាសនានា ជាពិសេស នៅតាមស្ថាប័ននានាទូទាំងព្រះរាជាណាចក្រកម្ពុជា»។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-05_08-13-49-768x1024.jpg)
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕
![](https://www.kampucheathmey.com/wp-content/uploads/2024/08/photo_2024-08-05_09-08-40-2-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?