Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិជប៉ុន៖ ជប៉ុននឹងជួយកម្ពុជាលើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗ លើសពីគម្រោងព្រែកជីកហ្វូណនតេជោ

បានផុស

នៅ

លោក គីហារ៉ា មីណូរឹ  រដ្ឋមន្ត្រីការពារជាតិប្រទេសជប៉ុន បានជម្រាបសម្តេចតេជោ បន្ថែមថា នៅក្នុងគំនិតលោក  ជប៉ុននឹងមិនគិតត្រឹមតែចូលរួមសហការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោនេះប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយកម្ពុជាលើវិស័យដឹកជញ្ជូនផ្លូវទឹក និង ឡូជីស្ទីកសំខាន់ៗបន្ថែមទៀត ដោយសារប្រទេសជប៉ុន មានបទពិសោធន៍ច្រើនក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនេះ។ លោករដ្ឋមន្ត្រីការពារជាតិជប៉ុន លើកឡើងដូច្នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៥ ខែសីហា នៅវិមានព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន គឺឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ ដែលមានប្រសាសន៍ថា កម្ពុជាត្រូវម្ចាស់ការលើខ្លួនឯង ដោយ​មិនអង្គុយរង់ចាំជំនួយនោះទេ។ សម្តេចតេជោ បានស្វាគមន៍ការចូលរួមវិនិយោគ និងសហការពីរាល់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោនេះ ដែលជាកិច្ចសហការចម្រុះ មិនមានការផ្តាច់មុខនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅរដ្ឋមន្ត្រីការពារជាតិជប៉ុនថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាផ្លូវទឹកចម្បងដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញតាមទន្លេពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ទៅកាន់សមុទ្រ ជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា​។ ព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមចំណែកដល់ការពង្រឹងតួនាទីរបស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលកំពុងត្រូវបានពង្រីកជាមួយនឹងជំនួយហិរញ្ញប្បទានរបស់ជប៉ុន។   

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ចំពោះការស្វាគមន៍ដល់វិស័យឯកជនរបស់ជប៉ុន ដែលមានបំណងចង់ចូលរួមវិនិយោគដល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ។

ជាការកត់សម្គាល់់ និយាយជារួមជប៉ុនបានជួយកម្ពុជាលើវិស័យជាច្រើន។ បើនិយាយដោយឡែកលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ជប៉ុន បាននិងកំពុងជួយកម្ពុជាលើការធ្វើទំនើបកម្មកំពង់ផែស្វយ័តខេត្តព្រះសីហនុជាច្រើនដំណាក់កាល។ តួយ៉ាងកាលពីខែធ្នូ ឆ្នាំ២០២៣ ជប៉ុន ក៏បានជួយកម្ពុជាលើការសាងសង់កំពង់ផែទឹកជ្រៅជំហានទី១ តម្លៃ២៤៣លានដុល្លារសហរដ្ឋអាមេរិក៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម