ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារព្រះរាជដំណាក់ តាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា ប្រារព្ធទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ក្នុងពិធីជួបជុំអបអរសាទរនេះដែរនៅខេត្ត សៀមរាប ក្រោមវត្តមានអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត និង សមាជិកសមាជិកាក្រុមប្រឹក្សារខេត្ត លោក លោកស្រីជាគណៈអភិបាលខេត្ត ស្នងការខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន និង មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្ត ក្រុមយុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សមាគមដឹកជញ្ជូនភ្ញៀវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និសិ្សត ចៅសង្កាត់ និងប្រជាពលរដ្ឋ ប្រមាណជា២ពាន់នាក់ចូលរួម ។ ថ្ងៃទី៥ សីហា ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា នៃគម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងគមនាគមន៍ផ្លូវទឹកយ៉ាងសំខាន់ ជាប្រវត្តិសាស្ត្រ និងប្រកបដោយសក្តានុពលរបស់កម្ពុជា ដើម្បីតភ្ជាប់ទឹកសាប និងសមុទ្រ ក្នុងការនាំទំនិញទៅកាន់ពិភពលោក និង ផ្ដល់ឯករាជភាព ក្នុងការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។
ក្នុងនោះរដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការផ្សព្វផ្សាយ គ្រប់បណ្តាក្រុង ស្រុក ឃុំសង្កាត់ វត្តអារាម គ្រប់គ្រឹះស្ថានសិក្សា ដើម្បីចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ក្នុងកិច្ចដំណើរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាការបង្ហាញដល់សាធារណជនជាតិ អន្តរជាតិ ពីចលនាជាតិ ហើយត្រូវបានគាំទ្រយ៉ាងខ្លាំងក្លា គម្រោងដែលផ្តល់អត្ថប្រយោជន៍ដ៏មហាសាលនេះ ដល់សង្គម និង សេដ្ឋកិច្ចកម្ពុជាទាំងមូល និង ទុកជាកេរ្តិ៍មរតក ជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ ក្រោមម្លប់សន្តិភាព និង ការអភិវឌ្ឍ។
ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ព្រះសង្ឃ មន្រ្តីរាជការ សិក្សានុសិស្ស ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប បានបង្ហាញពីការគាំទ្រចំពោះដំណើរការសាងសង់ព្រែកជកហ្វូណនតេជោនេះ ព្រោះ ការសាងសង់ព្រែកជីកហ្វូណនតេជោនេះ គឺជាការបង្កើតបណ្តាញផ្លូវទឹកបន្ថែម ពីលើផ្លូវទឹកដែលមានស្រាប់ តាមទន្លេឬសមុទ្រ ហើយមានគោលបំណងធំបំផុត សម្រាប់បម្រើលើវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូនងាយស្រួលជាងផ្លូវគោក និងចេញទៅកាន់ ច្រកសមុទ្រអន្តរជាតិបានរហ័ស។
ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនផលត្រី និងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ ជាពិសេសនឹងជួយរំដោះទឹកជំនន់ពេលកម្ពុជាមានជំនន់ទឹកភ្លៀង។ បន្ថែមពីនេះ ព្រែកជីកហ្វូណនតេជោ ក៏នឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ ហើយប្រជាពលរដ្ឋនឹងទាញបានប្រយោជន៍ ពីការធ្វើទេសចរណ៍។ មហាជនដែលបានចូលរួម ក៏បានធ្វើការគាំទ្រគម្រោងនេះជាខ្លាំង ព្រោះថាក្រោយស្ថាបនាព្រែកជីកហ្វូណនតេជោ បានរួចរាល់ និងផ្តល់ផលប្រយោជន៍ដ៏ច្រើនសន្លឹកសន្ធាប់ដល់ប្រជាពលរដ្ឋ ។
សមទ្ធិផលនេះបានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីទុកជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ ។
សូមបញ្ជាក់ថា ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕ អត្ថបទ: គឿនវេត
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ