ព័ត៌មានជាតិ
ការចំណាយលើគម្រោងការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ត្រូវបានប៉ាន់ស្មាន ថវិកាប្រមាណ ១.៧០០ លានដុល្លារអាមេរិក
ការចំណាយលើគម្រោងការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ត្រូវបានប៉ាន់ស្មាន ថវិកាប្រមាណ ១.៧០០ លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគ BOT ក្នុងនោះភាគហ៊ុនវិស័យឯកជនក្នុងស្រុក មាន៥១% នៃថវិកាគម្រោង ហើយរាជរដ្ឋាភិបាលយើងបានគោរព តាមច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវបំផុត។
នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោកស្រី អញ្ជើញជាធិបតីក្នុង “ព្រឹត្តិការណ៍ប្រគំតន្ត្រី និងអុជកាំជ្រួច អបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គម្រោងសាងសង់ ព្រែកជីកហ្វូណន តេជោ គឺជាព្រែកជីកប្រវត្តិសាស្ត្រទី១ និងជាការទន្ទឹងរង់ចាំជាយូររបស់ប្រជាជនកម្ពុជា ក្រោមអគ្គមគ្គទេសក៍ឯក ផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបើកការដ្ឋាននាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងអាណត្តិរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោក ឃួង ស្រេង បានបន្តទៀតថា គម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលរាជរដ្ឋាភិបាលបានបើកការដ្ឋានក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ នឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយ៉ាង ពិតប្រាកដ ពីព្រោះថា ព្រែកជីកនេះ គឺជាការតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ (ដៃទន្លេ) ទៅនឹងផ្លូវដឹកជញ្ជូនសមុទ្រ ឆ្លងកាត់ ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែងសរុប ១៨០ គីឡូម៉ែត្រ និងមានការសិក្សា យ៉ាងលម្អិតលើផលប៉ះពាល់សង្គម-បរិស្ថានក្នុងកម្រិតទាបបំផុត ក្នុងនោះ ការចំណាយលើគម្រោងនេះ ត្រូវបានប៉ាន់ស្មាន ថវិកាចំនួន ១.៧០០ លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគ BOT (កិច្ចសន្យាសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ) ដែល ភាគហ៊ុនវិស័យឯកជនក្នុងស្រុក មានចំនួនរហូតដល់ទៅ ៥១% នៃថវិកាគម្រោង ហើយរាជរដ្ឋាភិបាលយើងបានគោរព តាមច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវបំផុត។
លោកបន្តទៀតថា នៅពេលគម្រោងនេះអនុវត្តរួចរាល់ យើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌល ភស្តុភារកម្ម, អភិវឌ្ឍផែរណបថ្មីៗ, ពង្រីកតំបន់អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងកសិដ្ឋាន ដែលនឹងជួយគាំទ្រ ដល់ប៉ូលសេដ្ឋកិច្ចទី១ និងប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ព្រមទាំងបង្កើតការងារបន្ថែម, ជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម ភាពរីកចម្រើនផ្នែកអចលនវត្ថុ និងការវិនិយោគផ្សេងៗ ដែលនេះ គឺជាផលប្រយោជន៍ខ្មែរសុទ្ធសាធ និង ទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រជាជនកម្ពុជា។
លោកបន្តទៀតថា ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានបានយល់ដឹងយ៉ាងច្បាស់ថា សម្តេចតេជោប្រធានព្រឹទ្ធសភា និង សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺជាឥស្សរជននយោបាយកំពូល ដែលតែងតែបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំង បានផ្តល់តម្លៃខ្ពស់បំផុតចំពោះសច្ចភាពប្រវត្តិសាស្ត្រ និងតម្លៃមិនអាចកាត់ថ្លៃបាននៃ “សន្តិភាព និងស្ថិរភាពនយោបាយ” ហើយប្រជាជនកម្ពុជាគ្រប់រូបបាននឹងកំពុងបន្តរួមគ្នា ប្តេជ្ញាថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានា ដែលប្រមុខ រាជរដ្ឋាភិបាល បានខិតខំពុះពារជម្នះរាល់ការលំបាក ទម្រាំដណ្តើមបានជ័យជម្នះ ដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ ឬ កម្លាំងណាមួយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិ ទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ ៖ ស្រីរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ