Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី និងលោកជំទាវ ជូនថវិកា៥លានរៀល ដល់តាយាយពីរនាក់ប្ដីប្រពន្ធ ដែលខំជិះម៉ូតូពីខេត្តបាត់ដំបង ដើម្បីមើលពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  បានឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនតាយាយពីរនាក់ប្ដីប្រពន្ធ ដែលខំជិះម៉ូតូស្កាត់តាំងពីខេត្តបាត់ដំបង ទៅទស្សនាមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរៀបចំនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ដល់អំណោយរបស់សម្ដេចធិបតី និងលោកជំទាវ គឺបន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី បានឃើញវីដេអូដែលបង្ហោះដោយអ្នកលេងបណ្ដាញសង្គម អំពីសកម្មភាព និងចំណាប់អារម្មណ៍របស់លោកតា លោកយាយ ដែលខំជិះម៉ូតូតាំងពីខេត្តបាត់ដំបង ដើម្បីបានឃើញព្រឹត្តការណ៍បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដោយផ្ទាល់ភ្នែក។

ក្នុងវីដេអូដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក  លោកតា លោកយាយ ឱ្យដឹង គាត់បានជិះម៉ូតូមួយគ្រឿង ធ្វើចេញពីខេត្តបាត់ដំបងតាំងតែពីម៉ោង៥ទាបភ្លឺ ថ្ងៃទី០៤ ខែសីហា។ ក្រោយធ្វើដំណើរជាច្រើនម៉ោង គាត់បានទៅដល់ ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅម៉ោងប្រមាណ១ថ្ងៃ រួចក៏សម្រាកនៅក្បែរទីតាំងពិធីមួយយប់ ដើម្បីឱ្យបានឃើញមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះដោយផ្ទាល់ភ្នែក។

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវទី១ ត្រូវបានលោក  សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាំយកប្រគល់ជូនលោកតានិងលោកយាយ នៅត្រង់ចំណុចរង្វង់មូលតាដំបងក្រញូង។

គួរឱ្យដឹងថា ឈ្មោះ សាត ឈឿន អាយុ៦៦ឆ្នាំ​ ជាអតីត​មេភូមិ​ស្វាយបីដើម​ ក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨)​ និងលោកយាយឈ្មោះ ប៊ុន សាមី អាយុ​៦២ឆ្នាំ បច្ចុប្បន្ននៅភូមិស្វាយបីដើម ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម