Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកកោះសូទិន​ រៀបចំកម្មវិធីប្រណាំងទូកង​ អបអរការបេីកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

បានផុស

នៅ

ដើម្បីចូលរួមអបសាទរ មហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះសូទិន​ សហការ​ជាមួយព្រះ​សង្ឃ​ បានបង្កេីតកម្មវិធីប្រណាំងទូកងខ្នាតអន្តរជាតិ​ក្នុងន័យគាំទ្រ​និងបង្កេីនភាពសប្បាយរីករាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ យី​ វណ្ណៈ​ អភិបាលស្រុកកោះសូទិន​ បានប្រាប់ឲ្យដឹងថា​ រដ្ឋបាល​ស្រុកកោះសូទិន​ បានប្រារព្ធពិធីចូលរួមអបសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដោយនៅក្នុងមូលដ្ឋានបាននាំគ្នាទូង វាយ ឬគោះ កងរំពង នៅក្របខណ្ឌទូទាំងស្រុកយ៉ាងអធឹកអធម​។ លោកអភិបាលស្រុកបន្ថែមទៀតថា​ ហេីយដេីម្បីគាំទ្រពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ​ រដ្ឋបាល​ស្រុុកបានសហការជាមួយព្រះសង្ឃ​វត្តមង្គលមហាសៀក​ បង្កេីតកម្មវិធីប្រណាំងទូកង ខ្នាតអន្តរជាតិ​ និងទូកផ្កាចារ​ ដេីម្បីបង្កភាពសប្បាយរីករាយក្រោមដំបូលសុខសន្តិភាព។

ព្រះព្រហ្មមុនី​ញាណ​ ផុន​ ផានិត​ ព្រះចៅអធិការវត្តមហាសៀក​ ឃុំមហាខ្ញូង​ ស្រុកកោះសូទិន​ បានមានសង្ឃដីកាថា​ បានបង្ហាញការគាំទ្រ​យ៉ាងពេញទំហឹង​ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ​និងចង់ឲ្យអាជ្ញាធររៀបចំឲ្យមានការប្រណាំងទូកងបែបប្រពៃណីនេះទៀត​ដេីម្បីបង្កភាពសប្បាយរីករាយ​ និងអភិរក្សទំលៀមទំលាប់វប្បធម៌ខ្មែរ។

ពិធីប្រណាំងទូក​ង​ នេះធ្វេីឡេីងនៅទន្លេមេគង្គ ស្ថិតក្នុងឃុំមហាខ្ញូង​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ ដែលបានប្រារព្ធ​ពិធីប្រណាំងទូក​ង​ រយៈពេល​១ថ្ងៃ​ ដោយមានការចូលរួមពីទូក​ង​ តាមបណ្តាលវត្តមកពី​ស្រុកកំពង់សៀម​ ស្រុុកស្រីសន្ធរ​ ស្រុកកោះសូទិន​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ និង​ស្រុកស៉ីធរកណ្តាល​ ខេត្តព្រៃវែង​ សរុបមានទូក​ង​ចំនួន១៤ទូក​ ស្មេី៧គូរ​​ មានចំណុះ១២នាក់​ និងចំណុះ២២នាក់៕

អត្ថបទ​ ៖​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១៦ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ

កីឡា២៤ នាទីutes មុន

ក្តៅៗ! Real Madrid កំពុងពិចារណាបញ្ចប់​តួនាទីលោក Ancelotti បើធ្លាក់ពី UCL

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អាស៊ានប្រជុំគ្នាពិសេស ដើម្បីដោះស្រាយបញ្ហាពន្ធរបស់អាមេរិក ដោយមិនសងសឹក

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម