ព័ត៌មានជាតិ
បុរសម្នាក់ដើរឆក់ត្រីពេលយប់ សង្ស័យខុសបច្ចេទេសបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់
បាត់កូន១យប់ម្ដាយដើររកមិនឃើញ លុះព្រឹកឡើងអ្នកភូមិប្រាប់ថាឃើញសពអណ្ដែតក្រោមសពសពក្នុងនៅក្រោមឡុងឈិន ម្ដាយទៅមើលឃើញសពកូនក៏ស្រែកទ្រហោយំ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សពមានឈ្មោះ ណាន់ ធ៉ារ៉ា អាយុ ២៧ឆ្នាំ មុខរបរលក់ប្រលិតនិងនេសាទ មានទីលំនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុកូនប្រុសរបស់គាត់បានបាត់ខ្លួនមួយយប់មិនដឹងទៅណា លុះនៅព្រឹកថ្ងៃទី៥ ខែសីហា ម្ដាយជនរងគ្រោះ ក៏ដើររកនៅតាមប្រឡាយ និងមករកនៅស្ពានឡុងឈិន ក៏បានប្រទះឃើញសាកសពកូនអណ្ដែតទឹកនៅក្រោមស្ពានហើយក៏ប្រាប់អ្នកជិតខាងបង្ករមានការភ្ញាក់ផ្អើលនាំគ្នាជួយស្រង់ឡើងលើគោក ដើម្បីរងចាំសមត្ថកិច្ចត្រួតពិនិត្យសព។
តាមស្ត្រីជាម្ដាយបានឲ្យដឹងទៀត ថាកូនរបស់ខ្លួន ជាទូទៅតែងតែរកស៊ីឆក់ត្រី និងដកព្រលិតយកទៅលក់នៅផ្សារព្រែកព្នៅ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសរូបនេះតែងតែឃើញដើរដើរឆក់ត្រីតាមមាត់ប្រឡាយ ហើយសង្ស័យឆក់ខ្លួនឯងធ្លាក់ទឹកលិចបាត់១យប់ទើបសពអណ្តែតឡើង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញមកពិនិត្យសព រួចប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា