ព័ត៌មានជាតិ
នារីម្នាក់បើករថយន្តរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតពីបណ្ដាលឲ្យក្រឡាប់ផ្ងារជើង
នារីម្នាក់បើករថយន្តមួយគ្រឿងម៉ាក TOYOTARAIZE ក្នុងល្បឿនគេចឧបសគ្គខាងមុខក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក TOYOTARAIZE ពីខាងក្រោយ បណ្ដាលឲ្យរថយន្តខ្លួនឯងម៉ាក TOYOTARAIZE ក្រឡាប់ផ្ងារជើង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦:៣០នាទីយប់ ថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៦ A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកRangroverពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AG-0928 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងទិសដៅពីជើងមកត្បូង ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុបានឈប់រថយន្តរួចយកខោអាវទៅដាក់កន្លែងបោកគក់ ភ្លាមៗនោះស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTARAIZE ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BY-4178 បើកបរដោយនារីម្នាក់ធ្វើដំណើរស្របទិសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតក៏រេចង្កូតទៅបុកពីក្រោយរថយន្ត Rang roverពេញទំហឹងបណ្ដាលឲ្យខូចខាតរថយន្ត Rangrover បន្តិចបន្តួចផ្នែកខាងក្រោយ ចំណែករថយន្តបង្កម៉ាក TOYOTARAIZE ក៏ក្រឡាប់ផ្ងារជើង និងនារីជាអ្នកបើកបររងរបួស ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទទៅកាន់ជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ម៉េង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ