Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ទទួលបានផ្លូវបេតុងថ្មី២ខ្សែ  

បានផុស

នៅ

ប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាសាទរយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានធើ្វការចាក់បេតុងផ្លូវចំនួន២ខ្សែ ងាយស្រួលដល់អ្នកធ្វើដំណើរ ព្រោះកន្លងមកមានជង្ហុក ច្រើនថែមទាំងដក់ទឹកធ្វើឲ្យលំបាកក្នុងការធ្វើដំណើរក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាសន៍លោក ផល្លា តំណាងប្រជាពលរដ្ឋមានក្ដីសប្បាយរីករាយ និងថ្លែងអំណរអរគុណដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរជំនាញពាក់ព័ន្ធ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ប្រែក្លាយកំណាត់នេះជាផ្លូវបេតុង ជូនដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរងាយស្រួលក្នុងការធ្វើដំណើរ។ ប្រជាពលរដ្ឋអ្នកធ្វើដំណើរលើកឡើងថា កន្លងមកកំណាត់ផ្លូវនេះ ដែលមានប្រវែងប្រមាណ៤៤០ ម៉ែត្រតែប៉ុណ្ណោះ មានជង្ហុកច្រើនថែមទាំងដក់ទឹកលំបាកពេលដែលធ្វើដំណើរស្រាចទឹកប្រឡាក់អ្នកធ្វើដំណើរជាដើម ។

លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវបេតុងនេះ គឺជាគម្រោងមូលនិធិសម្រាប់អភិវឌ្ឍន៍ឆ្នាំ២០២៤ របស់សង្កាត់ ដែលរដ្ឋបាលសង្កាត់សម្រេចជាគម្រោងជាអទិភាព។ លោកបញ្ជាក់ថា ផ្លូវបេតុងដែលនឹងគ្រោងស្ថាបនានេះ មានប្រវែង៤៤០មែត្រ ទទឹង៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងស្លាកសញ្ញាមួយកន្លែង ជាគម្រោងផ្លូវបេតុងគ្មានសរសៃដែក(គ្រឹះថ្មមិចM30) ៕

 អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៤២ វិនាទី មុន

ក្រសួងសុខាភិបាល និង PATH ផ្តួចផ្តើម ការអនុវត្តសកម្មភាពក្នុងគម្រោងសុខភាពតែមួយ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

​អត្តពលិកចិន​​ឈ្នះ​​មេដាយមាស​អូឡាំពិក​ មាន​ការ​​រើស​អើង​ខ្លាំងលើ​​បណ្តាញ​សង្គមចិន ​«Weibo»​

ព័ត៌មានជាតិ៩ នាទី មុន

តំណាងធនាគារពិភពលោក សរសើរសម្ដេចតេជោ​ ដែលនាំកម្ពុជាងើបចេញពីវិបត្តិកូវីដ១៩លឿន ហើយបើកសាលារៀនលឿនជាងអាមេរិក

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ការ​ខ្ស័យធន​របស់​ធនាគារជនបទ​​នៅ​ឥណ្ឌូណេស៊ី​ កើន​ឡើង​ជា​គំហុក​

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ប្រទេសចំនួន​៤ ធ្វើ​សមយុទ្ធ​រួម​គ្នា​លើក​ដំបូង​លើ​សមុទ្រ​ចិន​ខាង​ត្បូង

សន្តិសុខសង្គម២១ ម៉ោង មុន

ស្ពាន​បាឡេ​ឆ្លង​កាត់​រវាង​ឃុំ​អារក្ស​ត្នោត ​ទៅ​ឃុំ​ទួល​សំបួរ ​នៃ​ស្រុក​ស្ទឹង​ត្រង់​ ត្រូវ​បាន​ទឹកជំនន់​ទឹក​ភ្លៀង​ហូរ​ច្រោះ​បាក់​ស្រុត​ហើយ

កីឡា៥ ម៉ោង មុន

កុមារា សុខុន សីហនុត ឈ្នះ​មេដាយ​មាស​៤ សំរិទ្ធ​១​ពី​ជើង​ឯកហាប់គីដូពិភពលោក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បក្ស​ប្រជាធិបតេយ្យ​អាមេរិក​រកឃើញ​បេក្ខភាព​អនុ​ប្រធានា​ធិបតី​​ដែល​ទំនង​ជួយ​ទប់​ពួកស្បែកស​​​ទៅ​គាំទ្រ លោក​ ដូណាល់ ត្រាំ​​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេក្រុមហាម៉ាសថ្មី ជាអ្នកធ្លាប់ត្រូវអ៊ីស្រាអែល កាត់ទោសដាក់គុក ៤ជាតិ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរ​ជាតិ​អប្សរា​បំភ្លឺ​ ក្រោយ​ផ្ទុះ​ការ​វែក​ញែក​ និង​ផ្ស ព្វផ្សាយ​ពាក់ព័ន្ធ​តម្លៃ​សេវា​ថត​វីដេអូ និង​រូប​ភាព​នៅ​អ​ង្គរវត្ត

Sokha Hotels

ព័ត៌មានពេញនិយម