Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម​ បិទផ្លូវលែងឱ្យក្រុមហ៊ុន​មួយ ចូលដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់​ក្នុងខេត្ត​រៀងរហូត

បានផុស

នៅ

តាមសេចក្តីសម្រេចរបស់​ចុះថ្ងៃទី២​ខែសីហា​ឆ្នាំ២០២៤កន្លងទៅនេះ​ រដ្ឋបាលខេត្តកំពង់ចាម​ សម្រេច បិទផ្លូវមិនអនុញ្ញាត្តិឲ្យក្រុមហ៊ុន​ យីម​សុកខេន​ ដែលមានប្រធានក្រុមហ៊ុន​ ឈ្មោះ​ យីម​ សុកខេន​ ចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់​ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ជារៀងរហូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរដ្ឋបាលខេត្ត ការបិទផ្លូវលែងឱ្យក្រុមហ៊ុនមួយនេះចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ព្រោះក្រុមហ៊ុន​ យីម​សុកខេន​ ធ្លាប់បានបញ្ចេញឥរិយាបថមិនថ្លៃថ្នូរហាក់ដូចជាមិនពេញចិត្តនឹងចំណាត់ការក្នុងការពង្រឹងការដេញថ្លៃមូលនិធិឃុំ-សង្កាត់​ របស់រដ្ឋបាលខេត្តកំពង់ចាម​ និងមិនគោរពគណៈកម្មការលទ្ធកម្មឃុំ ហើយក្រុមហ៊ុនមួយនេះ ធ្លាប់បង្កភាពអុកឡុកក្នុងកិច្ចប្រជុំបេីកសំណេីរដេញថ្លៃគម្រោងមូលនិធិឃុំនៅស្រុកកោះសូទិន។

គួរឱ្យដឹងថា កន្លងមក​ តែងតែមានសកម្មភាពអុកឡុកបង្កភាពអនាធិបតេយ្យច្រេីនដងហេីយ​ គឺកេីតចេញពីក្រុមហ៊ុន​ ពេលមុននិងពេលដាក់សំណេីរ​ តែងតែដេីរចចារគ្នា​ជាថ្នូរមិនឲ្យដាក់សំណេីរប្រកួតប្រជែងជាមួយគេ។ ទេីបរដ្ឋបាលខេត្តកំពង់ចាម​ ចេញសេចក្តីជូនដំណឹង​ដល់ក្រុុមហ៊ុន ​និងអ្នកសារព័ត៌មាន​ ស្តីពី​ការដំណេីរការដេញថ្លៃនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​កុំឲ្យមានសកម្មភាពបែបនេះតទៅទៀត​ពោល គឺត្រូវប្រកបដោយភាពក្រមសីលធម៌​ និងតម្លាភាព៕

អត្ថបទ​​៖​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម