Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា​បំភ្លឺ​ ក្រោយ​ផ្ទុះ​ការ​វែក​ញែក​ និង​ផ្ស ព្វផ្សាយ​ពាក់ព័ន្ធ​តម្លៃ​សេវា​ថត​វីដេអូ និង​រូប​ភាព​នៅ​អ​ង្គរវត្ត

បានផុស

នៅ

បន្ទាប់​ពី​ផ្ទុះ​ការ​វែក​ញែក​ និង​ចែក​រំលែក​ជា​ថ្មី​ពាក់ព័ន្ធ​តម្លៃ​សេវា​ថត​វីដេអូ​ និង​រូប​ភាព​នៅ​តំបន់​ប្រាសាទ​អង្គរវត្ត​អាជ្ញាធរ​ជាតិអប្សរានា​ល្ងាច​ ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២៤​នេះ​ បាន​ចេញ​សេចក្តី​បំភ្លឺជុំវិញ​ករណី​នេះ​នឹង​ស្នើ​បញ្ឈប់​ការ​ចែក​រំលែក​ព័ត៌មាន​ផ្ទុយ​ពី​ការ​ពិត​។​

អាជ្ញាធរជាតិ​អប្សរា​បាន​ឲ្យដឹង​ថា​ ​​ប្រកាស​ដល់​​សាធារណជន​ទាំង​អស់​ជ្រាប​ពី​ការផ្សព្វផ្សា យ​ និង​ការ​ពិភាក្សា​នៅ​តាម​បណ្តាញ​សង្គម​មួយចំ​នួនពាក់ព័ន្ធ នឹង​តម្លៃ​សេវាថតវីដេអូ និ​ងរូបភាពរបស់អាជ្ញា ធរជាតិ​អប្សរា ដោយ​បាន​លើក​ឡើង​ថា​ មាន​តម្លៃ​ថ្លៃ​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​នេះ​អាជ្ញាធរជាតិអប្សរា​​បញ្ជាក់​​ដល់​​សាធារណ​ជន​​ជ្រាប​ដូច​ខាង​ក្រោម​៖

១.​តម្លៃ​សេវា​សម្រាប់​ប្រភេទ​អាជីវកម្ម​ ដែល​បាន​កំណត់​ ​ក្នុង​សេចក្តី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​០២​ខែ​សីហា ​ឆ្នាំ ២០២៤​គឺ​ជា​តម្លៃ​សេវា​ដែល​បាន​អនុវត្ត​តាំង​ពី​អំឡុង​ឆ្នាំ​២០១២​មក​ម្ល៉េះ​និង​ពុំ​មាន​ការ​តម្លើង​តម្លៃ​ណា​មួយ​ឡើយ។​ក្នុង​នោះ​តម្លៃ​មួយ​ចំនួន​ទៀត​សោត​ក៏​ត្រូវ​បាន​កែ​សម្រួល​បន្ថយ​ផង​ដែរ​។​

២.​តម្លៃ​សេវា​សម្រាប់​ប្រភេទ​អាជីវកម្ម​នា​នា​ ដែល​ដាក់​ឲ្យ​អនុវត្ត​មាន​ចំនួន​៤​ជម្រើស​។​អ្នក​ត្រូវ​ការ​ប្រើ​ប្រាស់​សេវា​អាច​ជ្រើស​រើស​យក​ជម្រើស​ណា​មួយ​តាម​តម្លៃ​សមរម្យ​ដែល​ចង់​បាន​(សូមអាន​តារាង​តម្លៃ​សេវា​សាធារណ:​ផ្លូវការ​ដែល​មាន​នៅ​ក្នុង​គេហទំព័រហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​)​។

៣.​រាល់​តម្លៃ​សេវា​ទាំង​អស់​ត្រូវ​បង់​ផ្ទាល់​ទៅ​ ក្នុង​ធានាគារជាតិ​សាខា​ខេត្តសៀមរាប។

៤.អាជ្ញាធរ​ជាតិ​អប្សរា​ ​អំពាវនាវ​ដល់​សាធារណជន​ទាំង​អស់​បញ្ឈប់​ការ​ចែក​រំលែក​ព័ត៌មាន​ដែល​ផ្ទុយ​ពី​ការ​ពិត​ និង​ចូល​រួម​ចែក​រំលែក​ព័ត៌មាន​ពិត​ ដែល​មាន​ប្រភព​ច្បាស់លាស់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម