ព័ត៌មានជាតិ
ក្មេងស្រីអាយុ១៤ឆ្នាំកំពុងដេកលក់ស្មានតែយល់សប្តិ ធាក់១ជើងរត់ប្រាប់ម្តាយ
បុរសម្នាក់ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗក្រោយពីម្តាយក្មេងស្រីរងគ្រោះប្តឹងដោយចោទប្រកាន់ពីបទប្រទូស្តកេរខ្មាសកូនស្រីរបស់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថាករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង៤:៣០នាទីទៀបភ្លឺនៅចំណុចភូមិចំបក់ ឃុំហប់ ស្រុកគាស់ក្រឡខេត្តបាត់ដំបង។ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ និង សាវ័ន ភេទប្រុស អាយុ៤៨ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះជា.ធីតា ភេទស្រីអាយុ១៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុជាមួយគ្នាខាងលើ។

បើយោងតាមសម្តីម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុកូនស្រីរបស់ខ្លួននៅកំពុងដេកលក់លើផ្ទះខណៈដែលនៅវេលាកើតហេតុ ខ្លួនបានភ្ញាក់មុនកូនដូចសព្វដងដើម្បីធ្វើការងាររបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយពេលខ្លួនចុះពីលើផ្ទះមិនបានបិទទ្វានោះទេ ស្រាប់តែមួយសន្ទុះក្រោយមកឃើញកូនស្រីរបស់ខ្លួនរត់មកប្រាប់រឿងរ៉ាវដែលបានកើតឡើងស្របពេលជនសង្ស័យនៅលើផ្ទះនៅឡើយផង។ ហើយភ្លាមៗនោះខ្លួនក៏បានទៅប្តឹងសមត្ថកិច្ចមកនាំខ្លួនជនសង្ស័យដែលកំពុងនៅលើផ្ទះខ្លួនតែម្តង។
ចំណែកក្មេងស្រីរងគ្រោះក៏បានរៀបរាប់ប្រាប់សមត្ថកិច្ចដែរថា ខ្លួនកំពុងដេកលង់លក់ក៏ស្រាប់តែមានជនសង្ស័យខាងលើឡើងលើផ្ទះហើយធ្វើសកម្មភាពអោបថើបខ្លួន ហើយពេលនោះខ្លួនស្មានថាយល់សប្ដិបែបនេះពេលដឹងខ្លួនហើយបើកភ្នែកឡើងក៏ឃើញជនសង្ស័យកំពុងអោបថើប ពេលនោះខ្លួនភ័យពេកក៏បានធាក់ជនសង្ស័យ១ជើងហើយស្ទុះចុះរត់ទៅប្រាប់ម្តាយខ្លួនតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីបានឃាត់ខ្លួនជនសង្ស័យមកសាកសួរចំពោះមុខករណីនេះកម្លាំងជំនាញនៃអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ