Connect with us

ព័ត៌មានជាតិ

ស្រូវជាង៣៦០០ហិកតានៅខេត្តកំពង់ធំ និងក្រចេះ រងការខូចខាតដោយជំនន់ទឹកភ្លៀង

បានផុស

នៅ


ដំណាំស្រូវប្រមាណជាង៣៦០០ហិកតានៅខេត្តកំពង់ធំ និងខេត្តក្រចេះ បានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងនោះខេត្តកំពង់ធំរងគ្រោះខ្លាំងជាងគេរហូតដល់ទៅជាង៣ពាន់ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅរសៀលថ្ងៃទី៦សីហានេះថា ក្នុងចំណោមដំណាំស្រូវ៣៦៦៤ហិកតា រងការខូចខាតដោយជំនន់ទឹកភ្លៀង ក្នុងនោះនៅខេត្តក្រចេះប៉ះពាល់ដំណាំរួមផ្សំចំនួន៧៣៩ហិកតា ខូចខាត ២៧៨ហិកតា និងប៉ះពាល់ស្រូវសន្ទូង និងស្រូវពង្រោះ ចំនួនចំនួន១.៩៥៤ហិកតា ខូចខាត ៣៩០ហិកតា។

ក្រៅពីនេះជំនន់ទឹកភ្លៀងប៉ះពាល់លិចផ្លូវប្រវែង១.១០០ម៉ែត្រ និងលិចផ្លូវលំជនបទប្រវែង៣៦.៥៤២ម៉ែត្រ ខូចខាត​៩៤ម៉ែត្រ។ លោកបានបន្តទៀតថា ចំណែកខេត្តកំពង់ធំរងគ្រោះធ្ងន់ធ្ងន់ជាងគេដោយប៉ះពាល់ដំណាំស្រូវចំនួន​៦៨០៦ហិកតា ខូចខាត៣២៧៤ហិកតា ក្នុងនោះមានស្រូវវារប៉ះពាល់១១ហិកតា ស្រូវធ្ងន់ប៉ះពាល់​១៤៣៧​ហិកតា ខូចខាត១៤៤ហិកតា ស្រូវកណ្តាលប៉ះពាល់៦៦៥ហិកតា ខូចខាត៥៦ហិកតា និងស្រូវស្រាលប៉ះពាល់៤៦៩៣​ហិកតា​ខូចខាត៣០៧៤ហិកតានិងប្រមូលផលបាន១៦៥២៤ហិកតា។

លោកបានបញ្ជាក់ថា ភ្លៀងធ្លាក់ជាប់គ្នាកាលពីចុងខែកក្កដារហូតមកដល់ខែសីហានេះបានបង្កឱ្យមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនក្នុងនោះខេត្តខ្លះទឹកបានស្រកចុះអស់ខេត្តខ្លះទឹកបន្តស្រកចុះជាបណ្តើរៗដែលធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនិងផលដំណាំរបស់ប្រជាពលរដ្ឋដូចជាដំណាំរួមផ្សំ ស្រូវ ពោតក្រហមដំឡូងមីនិងល្ងជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម