Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ថា តួនាទីរបស់លោក វ៉ាង វិនពីន នៅកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងកម្ពុជា-ចិនដ៏រឹងមាំ

បានផុស

នៅ

អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម​ ស ខេង បានគូសបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក វ៉ាង វិនពីន នៅកម្ពុជា គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ភាគីចិនចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ដែលជាទំនាក់ទំនងដែកថែប​មិនអាចបំបែកបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលចិន​ បាន​បញ្ជូនលោក វ៉ាង វិនពីន ដែលជា​មន្ត្រីការទូតដ៏លេចធ្លោមួយរូបក្នុងកិច្ចការនយោបាយការបរទេសរបស់ចិន ឱ្យមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូត​ចិន​​ប្រចាំ​កម្ពុជា។ ការបញ្ជូនអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន មកបំពេញការងារនៅកម្ពុជាពេលនេះ ត្រូវបានគេ មើលឃើញថា ជាការលើកកម្ពស់តម្លៃការទូតរបស់ចិនជាមួយកម្ពុជា ដែលទំនាក់ទំនងប្រទេសទាំងពីរបាននិងកំពុងមានលក្ខណៈពិសេសជាមួយគ្នា។

សម្ដេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង បានចាត់ទុកការតែងតាំងលោក វ៉ាង វិនពីន នៅក្នុងតួនាទីនេះ គឺពិតជាបង្ហាញអំពីសារៈសំខាន់ ដែលប្រទេសចិន​ បានមើលឃើញចំពោះទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។  

ក្នុងជំនួបនារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអរគុណសម្តេច​ក្រឡាហោម ហើយលោក បានចាត់ទុកសម្ដេចក្រឡាហោម ស ខេង​ ក៏ជាមិត្តភក្ដិចាស់របស់ប្រទេសចិន​នៅក្នុងតួនាទីសម្តេច បានបំពេញនៅក្នុងអាណត្តិមុនៗ​ កន្លងមក​ ជាឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកឯកអគ្គរដ្ឋទូត រៀបរាប់ថា​ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ​ កម្ពុជា-ចិន​ គឺត្រូវបានបង្កើតឡើងចាប់ពីថ្នាក់ដឹកនាំជាច្រើនជំនាន់មុនរួចមកហើយ​ ហើយមិត្តភាពរវាងប្រទេសទាំងពីរ នៅតែត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ​ រហូតមកដល់ពេលនេះ​ ទំនាក់ទំនងមិត្តភាពក្លាយទៅជាមិត្តភាពដែកថែបបន្តមកដល់ជំនាន់ក្រោយ។

ក្នុងន័យនេះ លោកទូតចិន បានរំពឹងថា ទោះបីជាសម្តេចក្រឡាហោម មិនស្ថិតនៅក្នុងជួររដ្ឋាភិបាលក៏ពិតមែន​ ក៏សម្ដេច​ នៅតែបន្តគាំទ្រ និងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប សម្ដេចក្រឡាហោម​ ស ខេង បានឯកភាពជាមួយនឹងការលើកឡើងរបស់លោក វ៉ាង វិនពីន ហើយសម្ដេចក៏បានអរគុណចំពោះបក្ស ក៏ដូចជារដ្ឋាភិបាលចិន​ ដែលកន្លងមកតែងជួយគាំទ្រដល់បុព្វហេតុ​ស្ដារ​ និងអភិវឌ្ឍប្រទេសកម្ពុជា​ ក៏ដូចជារួមចំណែកដល់ការធានាដល់សុខសន្តិភាព និងស្ថិរភាពរបស់កម្ពុជា។

សម្តេចក្រឡាហោម ក៏បានបញ្ជាក់ពីការបន្តខិតខំអស់ពីលទ្ធភាព និងគ្រប់លទ្ធភាពក្នុងការបន្តគាំទ្រ និងពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងចិន ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម