Connect with us

ព័ត៌មានជាតិ

ផ្លូវក្នុងភូមិ ១ ខ្សែក្នុងក្រុង​បាត់ដំបង ​រអិល​ពិបាក​ធ្វើ​ដំណើររាប់ឆ្នាំ​ ខណៈអាជ្ញាធរមិនគិតគូរ

បានផុស

នៅ

ប្រជាពលរដ្ឋ រស់​នៅ​ក្នុង​ភូមិព្រៃកូនសេក សង្កាត់​អូរចា ក្រុង​បាត់ដំបង បាន​ប្រាប់ «កម្ពុជា​ថ្មី​» ​​​ថា «តើឲ្យ​​ពួកគាត់​​ត្រូវ​រស់​នៅ​ក្នុង​ភូមិ​សង្កាត់​នេះ​ដល់​ឆ្នាំ​ណាទៀត​ ទើប​អាចទទួលបាន​ផ្លូវ​ ១ ខ្សែ​ អាច​ធ្វើដំណើរ​បាន​ស្រួល ខណៈ​ដល់​រដូវ​ភ្លៀង​ម្តង​ៗ​​ប្រឈម​នឹង​បញ្ហ​លំបាក​ខ្លាំងក្នុង​ការ​ធ្វើដំណើរ»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុភូមិ​ម្នាក់តំណាង​ឱ្យ​ពលរដ្ឋ បាន​ឱ្យ​ដឹង​ថា ផ្លូវ​ក្នុង​ភូមិ ១ខ្សែនេះ​ ស្ថិត​នៅ​​ភូមិ​ព្រៃ​កូនសេក សង្កាត់​អូរចា ក្រុង​បាត់ដំបង នេះ គឺ​មានប្រវែង​សរុប​ប្រមាណ ៤ គីឡូម៉ែត្រ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ៤០០ខ្នងផ្ទះ ស្មើ​និង ១៩៧៩នាក់ ដែល​ប្រឈម​ការ​លំបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ជា​ប្រចាំ។ រាល់​ឆ្នាំផ្លូវ​នេះ​ដល់​រដូវ​ភ្លៀង ប្រជាពលរដ្ឋ​ប្រឈម​ក្នុង​ការធ្វើដំណើរ​ទៅ​មក​ លុះ​​ដល់រដូវប្រាំងពលរដ្ឋ​ក្នុងភូមិ​ចូល​លុយគ្នា​ចាក់​ដី​បំពេញ​កន្លែងដែល​ខូចខាត​ មិនមាន​មន្ត្រី​ពាក់ព័ន្ធ​ណា​មើល​ឃើញ​ឡើយ។

អនុភូមិដដែលបន្ត​​ថា «ការស្នើ​សុំ​ពី​ពលរដ្ឋ​ក៏ច្រើន​លើក​ច្រើនសារហើយ។ ពួកគាត់​ស្ទើរ​អស់​ជំនឿទាំងស្រុង​លើអាជ្ញាធរ​ដឹកនាំ»។

ទោះបីយ៉ាងណា លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរ សាធារណៈ​ការខេត្ត ធ្លាប់​ប្រាប់ «កម្ពុជាថ្មី» ថា ផ្លូវ ១ខ្សែខាងលើនេះ មិនពាក់ព័ន្ធ​នឹងគម្រោងរបស់មន្ទីរទេ។

«ចាំមើល​ខ្ញុំជួយរំរុញ​ទៅខាង​រដ្ឋបាលក្រុង​ឱ្យ»។ លោក​បញ្ជាក់យ៉ាងដូច្នេះ។

អនុភូមិបាន​អះអាង​ថា ពលរដ្ឋ​ស្នើដល់អាជ្ញាធរ​មេត្តា​ជួយគិត​គូរឱ្យ​បាន​យ៉ាង​ហោច​ណាស់​ត្រឹមតែចាក់គ្រួសកុំ​ឱ្យ​រអិល និង​ស្នើ​ដល់អភិបាលខេត្ត​ជួយ​សម្រួល​និង​គិត​គូរ​ពី​ផលលំបាក​របស់​ពលរដ្ឋ ដែល​បាន​ប្រឈម​ជា​ច្រើន​ឆ្នាំ​មក​នេះ​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១២ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២១ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ២៦ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម