Connect with us

ព័ត៌មានជាតិ

១ សប្ដាហ៍ កម្ពុជា ត្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥៤ ០០០ កន្លែង

បានផុស

នៅ

រយៈពេល ១ សប្តាហ៍ ពោល​ចាប់ពី​ថ្ងៃ​ទី ៥ ដល់ ថ្ងៃ​ទី ១១ ខែ​សីហា ឆ្នាំ ២០២៤ ខាងមុខនេះ កម្ពុជា ត្រូវ​ការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ជាង ៥៤ ០០០ កន្លែង សម្រាប់​បម្រើ​ទៅលើ​វិស័យ​ធំៗ ចំនួន ៣ រួមមាន វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ក្រសួង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន ៥៤ ១២២ កន្លែង សម្រាប់​បម្រើ​ទៅ​លើ​វិស័យ​ធំៗ ចំនួន ៣ ក្នុងនោះ វិស័យ​ឧស្សាហកម្ម​មាន​ចំនួន ៣៩ ៨៤៩ កន្លែង វិស័យ​សេវាកម្ម​មាន​ចំនួន ៤ ៤២២ កន្លែង និង​វិស័យ​កសិកម្ម​មាន​ចំនួន ៩ ៨៥១ កន្លែង។

ក្នុង​នោះ​នៅ​ខេត្ត​រតនគីរី មាន​តម្រូវការ​ផ្នែក​កសិកម្ម​ចំនួន ៥ ២៨៦ កន្លែង។ ខេត្ត​កំពង់ស្ពឺ មាន​តម្រូវការ​កម្លាំង​ពលកម្ម​ផ្នែក​ឧស្សាហកម្ម ១១ ០៨៣ កន្លែង។ ខេត្ត​ក្រចេះ​មាន​តម្រូវការ​ផ្នែក​កសិកម្ម ៤ ០០០ កន្លែង។ រាជធានី​ភ្នំពេញ​មាន ១០ ៧៣៦ កន្លែង ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម ៩ ២១៣ កន្លែង និង​ផ្នែក​សេវាកម្ម ១ ៥២៣ កន្លែង។ ខេត្ត​កំពង់ឆ្នាំង​មាន​តម្រូវការ​ផ្នែក​ឧស្សាហកម្ម ១០ ៣០០ កន្លែង។ ខេត្ត​ស្វាយរៀង​មាន​ចំនួន ៦ ៥៤៣ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន ៥ ១២៣ កន្លែង និង​សេវាកម្ម ១ ៤២០ កន្លែង។ ខេត្ត​កណ្តាល​មាន​តម្រូវការ​កម្លាំង​ពលកម្ម​វិស័យ​ឧស្សាហកម្ម ១ ១១០ កន្លែង។ ខេត្ត​តាកែវ​មាន ២ ៧៤៤ កន្លែង ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម ២ ៧០២ កន្លែង និង​សេវាកម្ម ៤២ កន្លែង។ ខេត្ត​បន្ទាយមានជ័យ​មាន​តម្រូវការ​កម្លាំង​ពលកម្ម ៦៥១ កន្លែង ក្នុង​នោះ​ផ្នែក​វិស័យ​ឧស្សាហកម្ម ១៣៦ កន្លែង និង​សេវាកម្ម ៥១៥ កន្លែង។ ខេត្ត​ស្ទឹងត្រែង​មាន ៥៣២ កន្លែង ក្នុង​នោះ​សេវាកម្ម ២៩ កន្លែង និង​កសិកម្ម ៥០៣ កន្លែង និង​ខេត្ត​ផ្សេងៗ មាន ១ ១៤៧ កន្លែង ក្នុង​នោះ​ឧស្សាហកម្ម​មាន ៨៩៣ កន្លែង សេវាកម្ម ៨៨៨ កន្លែង និង​កសិកម្ម ៦២ កន្លែង។

ក្រសួង​ការងារ បាន​បន្តទៀតថា កម្លាំង​ពលកម្ម​ជាង ៥៤ ០០០ កន្លែង នឹង​ត្រូវ​បែងចែក​ទៅតាម​ប្រភេទ​មុខរបរ​ចំនួន ១០ រួមមាន អ្នកបញ្ជា​ម៉ាស៊ីនដេរ​ចំនួន ៣៤ ៥២៤ កន្លែង កម្មករ​ចម្ការ​ដំណាំ​ចំនួន ៩ ៥៨៦ កន្លែង កម្មករ​ក្នុង​ផលិតកម្ម​ចំនួន ២ ៩៥៩ កន្លែង អ្នកធ្វើការ​ក្នុង​កាស៊ីណូ ១ ៣៨៩ កន្លែង មន្ត្រី​ឥណទាន និង​កម្ចី​ប្រាក់ ៥៩៥ កន្លែង អ្នកធ្វើការ​ផ្នែក​សិប្បកម្ម​ខាង​សម្ភារៈ​វាយនភណ្ឌ​ធ្វើ​ពី​ស្បែក ៥០០ កន្លែង អ្នក​ប្រមូល​បំណុល និង​អ្នក​ធ្វើការ​ពាក់ព័ន្ធ ៣០៥ កន្លែង កម្មករ​វេច​ខ្ចប់​ដោយ​ដៃ ២២៥ កន្លែង អ្នក​រៀបចំ​ទំនិញ​តាម​ធ្នើរ​ក្នុង​ឃ្លាំង ២១៨ កន្លែង និង​មុខរបរ​ផ្សេងៗ ៣ ៣៧០ កន្លែង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម