Connect with us

ព័ត៌មានជាតិ

លោក ឃឹម ហ្វីណង់ ជំរុញ​កសិករនៅ​ស្រុកកណ្តៀង រងគ្រោះ​ពីការ​ប្រែប្រួលអាកាសធាតុ ​ចងក្រង​ជា​សហគមន៍

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ទឹក​ចិត្ត​ដល់​កសិករ​នៅក្នុងស្រុកកណ្តៀង ខេត្ត​ពោធិ៍សាត់​ ដែល​តែង​ខាត​បង់​ផល​ដំណាំ​ដោយ​សារ​ទឹក​ជំនន់​ជា​រៀងរាល់​ឆ្នាំ គួរ​តែ​ពិចារណា​រួមគ្នា​​បង្កើត​ជា​សហគមន៍ ដើម្បី​ការពារ​សមាជិក​ម្នាក់ៗ​​ពី​ហានិភ័យ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​សំណេរ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ផ្លូវ​ការ លោក ឃឹម​ ហ្វីណង់ បាន​លើក​ឡើង​ថា កសិករ​នៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ​តែងតែ​ខាតបង់​ផលដំណាំ​របស់ខ្លួនដោយ​សារជំនន់ទឹកភ្លៀង​ស្ទើរតែរៀងរាល់ឆ្នាំ ខណៈ​ឆ្នាំ​នេះ ជាង ៥០% នៃ​ដំណាំស្រូវ​ប្រមាណ ៨១៥ ហិកតា ​ទើបទទួលរងផលប៉ះពាល់​ពីទឹកជំនន់ ខូច​ខាតធ្ងន់ធ្ងរមិនអាចស្តារឡើងវិញបាន។

លោក​ថា លក្ខខណ្ឌ​ភូមិសាស្ត្រតំបន់​នេះ​គឺជាទីតាំងទំនាបខ្លាំង និង​កន្លែងមុខទឹកហូរកាត់ពីផ្ទៃរងទឹកភ្លៀងនៃជួរភ្នំក្រវ៉ាញ​ទៅកាន់បឹងទន្លេសាប ងាយនឹងរងជំនន់ទឹកភ្លៀងណាស់។ ជា​ទូទៅ មួយឆ្នាំធ្វើ​ស្រែ​បានតែម្តង និង​សមស្របតែជាមួយប្រភេទស្រូវឡើងតាមទឹកតែប៉ុណ្ណោះ។

លោក ឃឹម​ ហ្វីណង់ បាន​សង្កត់​ធ្ងន់​ថា «ការបង្ក​បង្កើន​ផល​ស្រូវ​ស្រាលពិតជាប្រថុយប្រថានខ្ពស់ ទាមទារ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រច្រើន និង​មានផែនការច្បាស់លាស់ទើបអាចធ្វើទៅបាន ហើយក៏ប្រហែល​ត្រូវធ្វើ​ពិពិធកម្ម​បន្ថែម​ប្រភេទ​ដំណាំផ្សេងក្រៅពីស្រូវទើបប្រសើរ»។

លោក បាន​បន្ត​ថា កសិករម្នាក់ៗ កម្រិត​គ្រួសារ​ពិត​ជា​ពិបាកធ្វើ​ដូច្នេះ​​បើ​ជា​សហគមន៍​អាច​ទៅរួច។ នេះគឺ​ជាដំណោះ​ស្រាយមួយ​ដែល​កសិករ​ទទួល​យក​ទៅពិចារណា ចំណែក​ឯការជួយ​ជាគ្រាប់ពូជ​សម្រាប់ការដាំដុះឡើងវិញ​ត្រូវរង់ចាំរហូតដល់​ខែវិច្ឆិកា ក្រោយ​ទឹកស្រកវិញទើបអាចធ្វើទៅបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥១ នាទីutes មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ១ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ចរាចរណ៍៨ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម