Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ជំរុញមន្ទីររៀបចំដែនដី ពន្លឿន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ទីររៀបចំដែនដី សំណង់ និងសុរិយោងដី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដោយធានាបានថារាប់បណ្ណកម្មសិទ្ធិទាំងអស់ត្រូវឱ្យលឿន ឆាប់រហ័សដល់ដៃប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្ត បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែសីហា ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

លោក គួច ចំរើន បានលើកឡើងថា ដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងអនុវត្តតាមផែនការរបស់ក្រសួងរៀបចំដែនដី ក្នុងការដាក់ចេញនូវផែនការក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ឱ្យបានអស់ក្នុងឆ្នាំ២០២៥ ខាងមុខ។ ដូចនេះ ដើម្បីកាត់បន្ថយនូវទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការពន្លឿន និងពង្រឹង ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាបានថារាល់បណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ ត្រូវដល់ដៃរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺបានចូលរួមចំណែកក្នុង ការបង្កើននូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហា ទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចអោយបានប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម