ព័ត៌មានជាតិ
អាជីវករលក់គ្រឿងសំណង់ម្នាក់ ប្រកាសឧបត្ថម្ភបង្គោលចរាចរណ៍ដល់ប៉ុស្តិ៍រដ្ឋបាលទូទាំងស្រុកត្រាំកក់
អាជីវករលក់គ្រឿងសំណង់ នៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ម្នាក់ បានប្រកាសឧបត្ថម្ភបង្គោលចរាចរណ៍ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ទូទាំងស្រុក យកទៅប្រើការ។

នៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោកស្រី ពៅ សុភាព អាជីវករលក់គ្រឿងសំណង់ក្បែរផ្សារអង្គតាសោម ស្រុកត្រាំកក់ ដែលត្រូវជាភរិយា លោកឧត្ដមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបរាប់ឲ្យដឹងថា «នាងខ្ញុំ ជាភរិយាលោកប្ដី ,ឆាយ សាវុធ, បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ នាងខ្ញុំ ជាអាជីវករនៅទឹកដីស្រុកត្រាំកក់ ,(ផ្សារអង្គតាសោម) សូមអញ្ជើញលោកមេប៉ុស្តិ៍ទាំងអស់ គ្រប់ប៉ុស្តិ៍ នៃទឹកដីស្រុកត្រាំកក់ ខេត្តតាកែវ មកយកបង្គោលចរាចរណ៍ ក្នុងមួយប៉ុស្តិ៍ (៤ ដើម) ដើម្បីឲ្យបងៗ យកទៅដាក់តាមគោលដៅ តាមការគួរ (មកយកនៅផ្ទះនាងខ្ញុំ នៅកាច់ជ្រុងស្តុប,នៃផ្លូវបំបែកផ្សារអង្គតាសោម សូមអរគុណ និងអរព្រះគុណរង់ចាំចែកជូនបងៗ ដោយក្តីរីករាយ, ជួយស៊ែរផងឲ្យបងជាមេប៉ុស្តិ៍បានឃើញ»។
តាមរយៈនេះដែរ លោកស្រី ពៅ សុភាព ក៏បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ដែរថា លោកស្រីពិតជាបានប្រកាស និងសូមឲ្យលោកមេប៉ុស្តិ៍ទូទាំងស្រុកត្រាំកក់ ដែលមាន ១៥ ប៉ុស្តិ៍រដ្ឋបាល មកទទួលយកបង្គោលចរាចរណ៍នៅផ្ទះលោកស្រីទៅប្រើប្រាស់តាមតម្រូវការពិតមែន៕
អត្ថបទ ៖ វីរៈ




-
KPT+១០ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់