ព័ត៌មានជាតិ
រដ្ឋបាលជលផលខេត្តកំពង់ចាម បន្តបង្ក្រាបបទល្មើសនេសាទ ២ករណីទៀត ក្នុងភូមិសាស្ត្រស្រុកកងមាស
ក្នុងរដូវបិទនេសាទនេះ ខណ្ឌរដ្ធបាលជលផលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបបទល្មើសនេសាទបានចំនួន ២ករណីទៀត និងធ្វើការចាក់លេងកូនត្រីជាច្រើន នៅភូមិសាស្ត្រផ្សេងគ្នា ក្នុងស្រុកកងមាស។

តាមមន្ត្រីជលផល បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រដ្ឋបាលស្រុកកងមាស រដ្ឋបាលឃុំរាយប៉ាយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាយប៉ាយ ដោយមានសម្របសម្រួលពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ២ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលមួយចំនួន នៅនឹងកន្លែងកើតហេតុ។
ការបង្ក្រាបនេះ ករណីទី១ រួមមាន ឧបករណ៍លូស្បៃមុងចំនួន ១៧មាត់ របាំងស្បៃមុងប្រវែង ៨៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ២៥៥ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ១៧៥គីឡូក្រាម នៅចំណុចបឹងបេ៦ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

ចំណែក ករណីទី២ បង្ក្រាបបាន ឧបករណ៍លូស្បៃមុងចំនួន ២២មាត់ របាំងស្បៃមុងប្រវែង ៨២៥ម៉ែត្រ បង្គោលចម្រឹងចំនួន ២១៥ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់ ២០គីឡូក្រាម និងដុតកម្ទេចឧប្បករណ៍លូស្បៃមុង របាំងស្បៃមុង និងបង្គោល នៅចំណុចបឹងម្រះ បឹងផ្ទូ បឹងខាំដៃ បឹងកំភើ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម៕


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម