Connect with us

ព័ត៌មានជាតិ

ឆាប់ៗនេះ រដ្ឋនឹងដាក់ចេញគោលនយោបាយមួយយកពលរដ្ឋ ដើម្បីការពារ ទប់ស្កាត់ការទន្រ្ទានដីធ្លី

បានផុស

នៅ

សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញគោលនយោបាយសំខាន់មួយ ដោយយកប្រជាពលរដ្ឋ ដើម្បីការពារដីធ្លី និងទប់ស្កាត់ការទន្រ្ទានដីធ្លី ដែលគោលនយោបាយនេះផ្ដោតទៅទិសឦសាន និងទិសសំខាន់ៗមួយចំនួនផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖« នៅក្នុងពេលខ្លីខាងមុខ រដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយសំខាន់ ដែលប្រើប្រាស់ប្រជាជន ដើម្បីការពារដីធ្លី ជាពិសេសការទប់ស្កាត់ការទន្រ្ទានដី​ធ្លី ហើយក្នុងនោះទិសដៅនៅក្នុងភាគឦសាន ក៏ដូចជាទិសសំខាន់ៗមួយចំនួន នឹងត្រូវយកជាទិសដៅ។ យើងបានរៀបចំផែនការនេះហើយ កិច្ចការងារនឹងផ្សព្វផ្សាយ ដើម្បីពន្លត់ និងដោះស្រាយបញ្ហាកាប់ទន្រ្ទានដីធ្លី ក៏ដូចជាបញ្ហាប្រជាភិថុតិអត់ដី។ ដាក់គោលនយោបាយនេះ ដើម្បីមួយព្រួញបាញ់សត្វពីរ »។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ អ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស ព្យាយាមបំភ្លៃព័ត៌មានផ្ទុយពីការពិតថា រដ្ឋាភិបាលកាត់ខេត្តចំនួន៤ ដូចជាខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ដែលជាខេត្តស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ឱ្យទៅភាគីវៀតណាម។ ជាមួយគ្នានេះ ពលរដ្ឋកម្ពុជា ក៏បង្ហាញការព្រួយបារម្ភខ្លាចបាត់បង់ខេត្តទាំង៤នេះថែមទៀតផង។

ក្រោយមានការបំផ្លើសព័ត៌មានបែបនេះ សម្ដេចតេជោ ហ៊ុន សែន​ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកផ្ដួចផ្ដើមបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណបានចេញមកបញ្ជាក់ថា កម្ពុជាមិនបានកាត់ខេត្តទាំង៤ ឱ្យទៅភាគីវៀតណាមឡើយ។

ទោះសម្ដេចតេជោ ចេញមកបញ្ជាក់យ៉ាងច្បាស់តាមរយៈសារពិសេសជិត២ម៉ោង យ៉ាងណាក្ដី ពលរដ្ឋមួយចំនួនហាក់នៅតែមិនស្ងប់ចិត្តចំពោះបញ្ហានេះឡើយ។

នាព្រឹកថ្ងៃទី០៦ ខែសីហា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា គោលនយោបាយដីធ្លីដែលដាក់ចេញនាពេលខាងមុខនេះ នឹងជួយពន្លត់ការព្រួយបារម្ភរឿងបាត់ទឹកដីនេះថែមទៀត។

គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែកក្កដា សម្ដេចធិបតី ធ្លាប់បានលើកឡើងលើបណ្ដាញសង្គមផ្លូវការថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាព និងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣១ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម