Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ឱ្យស្ថាប័នរដ្ឋបើកប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ៥ម៉ឺនរៀលដល់មន្ត្រីរាជការ នៅខែកញ្ញាតំណាលគ្នានឹងប្រាក់ខែ

បានផុស

នៅ

ក្រសួងមុខងារសាធារណៈ បានប្រកាសនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ សម្រាប់មន្ត្រីរាជការស៊ីវិល ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ៥ម៉ឺនរៀលក្នុងម្នាក់ៗ ដោយអាចបើកក្នុងខែកញ្ញា ដំណាលគ្នាជាមួយប្រាក់បៀរវត្សដែរ។

(រូបភាព៖ UNICEF Cambodia/2018/Todd Brown)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងនេះ ធ្វើឡើងតាមការកំណត់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងម្នាក់ៗ សម្រាប់មន្ត្រីរាជការ ក្នុងឱកាសពិធិបុណ្ឌភ្ជុំបិណ្ឌខាងមុខ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។ សេចក្តីប្រកាស បានបញ្ជាក់ថា សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ  រៀបចំបើកប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀរវត្សប្រចាំខែកញ្ញា តែមួយលើក ឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

បន្ថែមពីនេះ ត្រូវរៀបចំបើកផ្តល់ប្រាក់បៀរវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែតុលា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ ក្នុងខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន។ ក្រសួងក៏សង្ឃឹមថា គណៈគ្រប់គ្រងគ្រប់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមសហការអនុវត្តខ្លឹមសារក្នុងសេចក្តីជូនដំណឹងឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម