ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តសៀមរាប ជំរុញពលរដ្ឋប្រុងប្រយ័ត្ន ពីជំងឺរលាកផ្លូវដង្ហើម ខណៈជំងឺនេះកើតឡើងញឹកញាប់នៅរដូវវស្សានេះ
មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ជំងឺរលាកផ្លូវដង្ហើម ជាជំងឺមួយប្រភេទក្នុងចំណោមជំងឺជាច្រើនទៀត ដែលភាគច្រើនងាយកើតបំផុតលើប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ហើយការចម្លងភាគច្រើនបង្កឡើងពីវីរុស និងអាចបណ្ដាលមកពីបាក់តេរី។ ខណៈជំងឺនេះមានការកើតឡើងញឹកញាប់នៅរដូវវស្សានេះ មន្ទីរសុខាភិបាលខេត្ត បានជំរុញឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដើម្បីការពារខ្លួន។

លោកវេជ្ជបណ្ឌិត សូ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា វិធានការដើម្បីការពារពីជំងឺរលាកផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗដែលពាក់ព័ន្ធនឹងផ្លូវដង្ហើម នោះគឺទាមទារឱ្យមានការពាក់ម៉ាស់ និងលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ដើម្បីជួយការពារខ្លួនកុំឱ្យឆ្លងជំងឺនេះពីអ្នកដទៃ ក្នុងរយៈពេលដែលជំងឺនេះកំពុងមានការកើតឡើងច្រើន។
លោកថា ជំងឺឆ្លងទាំងនេះ ភាគច្រើនកើតឡើងដោយមានការរួមផ្សំទៅនឹងការខ្វះអនាម័យ ឆ្លងតាមរយៈទឹកភ្លៀង ដែលកត្តានេះទាមទារឱ្យប្រជាពលរដ្ឋត្រូវមានអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសនៅរដូវវស្សានេះ ងាយប្រឈមនឹងកើតមានជំងឺផ្សេងៗជាច្រើនទៀត។ ដូច្នេះ ប្រជាពលរដ្ឋត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងចូលរួមទៅចាក់វ៉ាក់សាំងការពារនៅតាមមណ្ឌលសុខភាពឱ្យបានគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងជំងឺផ្សេងៗ។

ជាមួយគ្នានេះ លោកក៏បានឱ្យដឹងដែរថា រដូវវស្សាក្នុងឆ្នាំ២០២៤ នេះ ចំពោះជំងឺផ្តាសាយដែលអាចប៉ះពាល់ដល់ផ្លូវដង្ហើម ក៏មានវ៉ាក់សាំងសម្រាប់ការពារផងដែរ ដោយរាជរដ្ឋាភិបាលបានប្តូរដាក់វ៉ាក់សាំងកូវីដ ទៅជាវ៉ាក់សាំងផ្តាសាយវិញ និងបានកំណត់ឱ្យប្រជាពលរដ្ឋទូទៅចាក់មួយដងក្នុងមួយឆ្នាំដែលអាចទប់ស្កាត់លើមេរោគជាច្រើន ហើយក្នុងនោះមេរោគកូវីដ១៩ បច្ចុប្បន្នក៏នៅមានតិចតួចផងដែរ ដែលទាមទារឱ្យពលរដ្ឋគ្រប់រូបត្រូវបន្តការពារ និងមានអនាម័យ៕
អត្ថបទ៖ គឿន វេត



-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?