Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននឹងជួយតម្រង់ទិស និងលើកតម្លៃសារព័ត៌មាននៅកម្ពុជា

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា បានអះអាងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលបានដាក់ឱ្យប្រើប្រាស់គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់តម្រង់ទិសអ្នកសារព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាឱ្យបានល្អប្រសើរនាសម័យបច្ចេកវិទ្យារីកចម្រើន។ លោករដ្ឋមន្រ្តី បានលើកឡើងដូច្នេះ នៅពិធីប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី​០៦ ខែសីហា ឆ្នាំ ២០២៤ បន្ទាប់ពីដំណើរពិគ្រោះយោបល់ដើម្បីទទួលធាតុចូល និងសំណូមពរពីគ្រប់តួអង្គ ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍អស់រយៈពេលជាច្រើនខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្រ្តា បានថ្លែងថា អ្វីដែលក្រសួងបានរៀបចំសម្របសម្រួលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ គឺជាផ្នែកមួយចាំបាច់ដើម្បីធ្វើឱ្យមានសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន លើកតម្លៃវិជ្ជាជីវៈ និងការពារសិទ្ធិរបស់អ្នកសារព័ត៌មានដែលគោរពតាមក្រមសីលធម៌។ លោកបង្ហាញការជឿជាក់ថា តាមរយៈការដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននាពេលនេះ  នឹងរួមចំណែកដល់ការលើកតម្លៃនូវសារព័ត៌មានឡើងវិញ បង្កើនជំនឿទុកចិត្តដល់សាធារជន ក្នុងក្របខណ្ឌបរិបទដែលបច្ចេកវិទ្យាកាន់តែទំនើប ។ លោកបញ្ជាក់ថា៖«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺជាឯកសារគតិយុត្តមួយដែលការពារនូវតម្លៃរបស់អ្នកសារព័ត៌មាន ការពារវិជ្ជាជីវៈសារព័ត៌មាន ដែលកសាងនូវជំនឿទុកចិត្តរបស់អ្នកសារព័ត៌មាននៅក្នុងចំណោមសាធារណជន ហើយក៏ផ្តល់នូវតម្លៃទៅឱ្យអ្នកសារព័ត៌មាន»។

ក្នុងនាមជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ក៏បានសម្តែងនូវការសោកស្តាយ នៅពេលដែលក្នុងចំណោមសាធារណមតិ លោកបានឭគេនិយាយមិនល្អពីអ្នកសារព័ត៌មានដែលមិនគោរពក្រមសីលធម៌ ប៉ុន្តែបញ្ហានេះធ្វើឱ្យធ្លាក់តម្លៃរួមរបស់អ្នកសារព័ត៌មានគោរពវិជ្ជាជីវៈ។

ការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ​ ស្របពេលអ្នកសារព័ត៌មានមួយចំនួនមិនបានឆ្លងកាត់វគ្គបណ្តុះបណ្តាល បច្ចេកវិទ្យារីកចម្រើន និងក្រុម MMO បានសរសេរព័ត៌មានខ្លះបង្កឱ្យមានការភ័ន្តច្រលំ ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃសារព័ត៌មានទាំងមូល។

បច្ចុប្បន្ន ទិន្នន័យរួមនៃសារព័ត៌មានទាំងបុរណ និងទំនើប ដែលត្រូវបានចេញអាជ្ញាប័ណ្ណពីសំណាក់ក្រសួងព័ត៌មាន មានជាង ២ពាន់ស្ថាប័ន ក្នុងនោះ អង្គភាពគេហទំព័រ និង TV អនឡាញ ដែលជាប្រភេទសារព័ត៌មានទំនើប មានប្រមាណ ១ពាន់អង្គភាពដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។
ទោះបីចំនួនអង្គភាពមានការកើន ប៉ុន្តែលោករដ្ឋមន្រ្តី កត់សម្គាល់ថាគុណភាពនៃការផលិតព័ត៌មានធ្លាក់ចុះ ទើបក្រសួងព័ត៌មានប្រកាសដាក់ឱ្យអនុវត្តនូវ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មានឡើងវិញ។

ធម្មនុញ្ញវិជាជីវៈសារព័ត៌មាន មិនមានចែកទោសបញ្ញត្តិនោះទេ គឺជាការគោលការណ៍ណែនាំរួមទៅលើក្រមសីលធម៌។ ប៉ុន្តែក៏បានចែងថា អ្នកសារព័ត៌មានមិនអាចគេចផុតផ្នែកណាមួយដែលពាក់ព័ន្ធជាមួយនឹងការអនុវត្តច្បាប់ ហើយធម្មនុញ្ញនេះក៏មិនអាចការពារអ្នកសារព័ត៌មានពីក្រមព្រហ្មទណ្ឌដែរ ក្នុងករណីប្រព្រឹត្តបទល្មើស។

គួរជម្រាបថា ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយ និងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ព្រមទាំងបានផ្តល់នូវធាតុចូលសម្រាប់ ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម