ព័ត៌មានជាតិ
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
កាលពីថ្ងៃទី០២ ខែកក្កដា កូនប្រុសលោក រ័ត្ន ស្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺលោក សៀ ទីន ត្រូវបានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ២០ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក សៀ ទីន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។

តាមអនុក្រឹត្យ ចុះថ្ងៃទី២២ ខែកក្កដា មាត្រា១ បានសម្រេចតែងតាំងលោកវរសេនីយ៍ឯក សៀ ទីន អត្តលេខ ០៩៤៩០០ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ មាត្រា២ នៃអនុក្រឹត្យ ក៏បាននិរាករណ៍បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យមួយនេះ។

ជាការកត់សម្គាល់ លោកវរសេនីយ៍ឯក សៀ ទីន បានចូលបម្រើការងារនៅក្របខ័ណ្ឌកងរាជអាវុធហត្ថ តាំងពីឆ្នាំ២០០៨ ហើយលោក ជាយុវជនម្នាក់ដែលបានឆ្លងកាត់ការសិក្សា និងបណ្ដុះបណ្ដាលលើជំនាញយោធាទាំងក្នុងប្រទេស និងនៅបរទេស ជាអាទិ៍ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យការពារជាតិ ឫស្សីកែវ សាលាបណ្ឌិតសភាយោធាអូស្ត្រាលី វគ្គបញ្ជាការសេនាធិការ ពីប្រទេសសិង្ហបុរី និងបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ និងអភិបាលកិច្ច ពីប្រទេសអូស្ត្រាលីថែមទៀត។
លោកវរសេនីយ៍ឯក សៀ ទីន តែងបានយកចំណេះជំនាញដែលខ្លួនបានរៀនមកចែករំលែកដល់មន្ត្រីដទៃទៀត ដើម្បីចូលរួមអភិវឌ្ឍអង្គភាព អភិវឌ្ឍប្រទេសជាតិ និងការពាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយជាញឹកញាប់ ក្នុងនាមជានាយសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន តែងតែបានដឹកនាំកម្លាំងដោយផ្ទាល់ក្នុងការចុះបង្ក្រាបក្រុមជនល្មើសក្នុងបទល្មើសធំៗជាច្រើននៅក្នុងរាជធានីភ្នំពេញ ជាមួយឳពុករបស់លោក គឺឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?