Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ច្រាំងទន្លេ​នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់

បានផុស

នៅ

កំពង់ចាម ៖ នៅ​រសៀល ថ្ងៃទី​៧​ខែសីហា ឆ្នាំ​២០២៤ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ស្ថានភាព​ច្រាំងទន្លេ​ដែល​ប្រឈម​ការ​គំរាមកំហែង​ការបាក់​ស្រុត​ច្រាំង​នៅ​ចំណុច​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឆ្លៀតឱកាស​នោះដែរ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ ជាពិសេស​មន្ទីរ​ធនធាន​ទឹក និង​ឧ​តុ​និយម​ខេត្តកំពង់ចាម ធ្វើយ៉ាងណា​ទប់ស្កាត់​ដាក់​បេ​ខ្សាច់ ឬ​បោះ​ថ្ម​ទប់​បន្ថែមទៀត ខណៈ​នេះ​គ្រោះ​មហន្តរាយ​បង្កដោយ​ធម្មជាតិ​។

កន្លងទៅ​មន្ត្រី​ជំនាញ​ បាន​ធ្វើ​ការដាក់​បេ​ខ្សាច់​និង​ថ្ម​ទប់​តាម​ច្រាំងទន្លេ​នៅ​ចំណុច​នេះ​ជា​ច្រើ​ន​មក​ហើយ ដោយ​ស្ថានភាព​អាកាសធាតុ​ប្រែប្រួល​ផង ទន្លេ​បន្ត​ហក់​ឡើង ហើយ​កន្លែង​ខ្លះ​បន្ត​ស្រុត​បាក់​ដី​ភូមិ​អ្នកស្រុក​ទៀត ដូច្នោះ​មន្ត្រី​ជំនាញ​រួម​អាជ្ញាធរ​នឹង​បន្ត​រក​វិធាន​ការ​បង្ការ​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន​។

លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧ​តុ​និយម​ខេត្តកំពង់ចាម បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ច្រាំងទន្លេ​មេគង្គ​ដែល​កំពុង​គំរាមកំហែង​ដី​ភូមិ​របស់​អ្នក​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ពេលនេះ​មាន​ប្រវែង​ប្រមាណ​ជាង​៥០​ម៉ែត្រ​ហើ​យ ខណៈ​តំបន់​ខ្លះ​អាជ្ញាធរ រួម​មន្ត្រី​ជំនាញ​បាន​ទប់ស្កាត់​កុំ​ឲ្យ​មានការ​បាក់ស្រុត​តទៅទៀត​៕

អត្ថបទ​និង​រូបភាព ​៖ ​ឡេ​ក ចាន់​ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម