Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី ១៦ នៅឡាវ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កាលពី​ល្ងាច​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ ២០២៤ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី ១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​រួមមាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល អាស៊ាន​សាធារណរដ្ឋ​កូរ៉េ និង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​អាមេរិក ដោយ​មាន​ការ​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​អាស៊ាន នៅ​ទីក្រុង​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃ​ទី ៨ ដល់​ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី នឹង​ចូលរួម​ធ្វើ​បទ​អន្តរាគមន៍​លើ​ប្រធានបទ​សំខាន់ៗ មួយ​ចំនួន​ស្ដីពី​លទ្ធផល​សំខាន់ៗ ដែល​វិស័យ​សុខាភិបាល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​បាន និង​ផែនការ​អាទិភាព​សុខាភិបាល ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល (UHC) ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​សុខ​ភាព​ប្រជាជន និង​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

ក្នុង​អំឡុងពេល នៃ​កិច្ចប្រជុំ​ខាងលើ លោក​រដ្ឋមន្ត្រី នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគ​យល់​គ្នា​ជាមួយ​ក្រសួងសុខាភិបាល នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​សុខាភិបាល សម្រាប់​រយៈពេល ៥ ឆ្នាំ ដើម្បី​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​សុខាភិបាល ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ការ​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ប្រកប​ដោយ​សុខភាព​ល្អ ធានា​និរន្តរភាព ការ​យកចិត្តទុកដាក់ និង​សម្រេច​នូវ​បេសកកម្ម ក្នុង​ការ​ធានា​បាន​សហគមន៍​អាស៊ាន​ប្រកប​ដោយ​សុខភាព​ល្អ ការ​យកចិត្តទុកដាក់ និង​និរន្តរភាព​តាមរយៈ​ការ​លើក​កម្ពស់​របៀប​រស់នៅ ការ​ឆ្លើយតប​នឹង​គ្រោះ​មហន្តរាយ និង​ការ​គំរាមកំហែង​ដែល​កំពុង​កើតមាន​ថ្មីៗ ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ការ​ទទួល​បាន​ការ​ថែទាំ និង​ការ​ធានា​នូវ​សុវត្ថិភាព​ចំណីអាហារ​ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម