Connect with us

ព័ត៌មានជាតិ

កម្ពុជា-តួកគី បន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

បានផុស

នៅ

លោក ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកស្រី អ៊ូឃូ ខូចាអេសហ្វ៊េ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះ លោក ស ថេត និង លោកស្រី អ៊ូឃូ ខូចាអេសហ្វ៊េ បានឯកភាព និងសន្យាបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាងនេះទៅទៀត ភាគីទាំងពីរឯកភាពក្នុងការផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីទៅតាមជំនាញជាអាទិភាពមានដូចជា ការប្រឆាំងអំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។

បន្ថែមលើកិច្ចសហការប្រតិត្តិការខាងលើនេះ ភាគីទាំងពីរកម្ពុជា-តួកគី ក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើគោលការណ៍សមភាព គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងជួយគាំទ្រគ្នាយ៉ាងពេញទំហឹងនៅលើវេទិការអន្តរជាតិសំខាន់ៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម