Connect with us

ព័ត៌មានជាតិ

៦ ខែ ឆ្នាំ ២០២៤ ​ទេសចរ​បរទេស​ជាង ៥២ ម៉ឺន​នាក់​បាន​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប

បានផុស

នៅ

បើ​តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ដែល​ផ្តល់​ឲ្យ​កម្ពុជា​ថ្មី​ ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ ខេត្ត​សៀមរាប​ទទួល​​បាន​ទេសចរ​បរទេស​​មក​កម្សាន្ត​សរុប​ជាង ៥២ ម៉ឺន​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ខេត្ត​គោលដៅទេសចរដ៏ល្បីនេះ​ទទួល​បាន​ទេសចរ​ក្នុង​ស្រុក​ជាង ១ លាន ៣ សែន នាក់ ​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាបកើន​ឡើង​ជាង ៣៥ % បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣។

ក្នុង​របាយការណ៍​ក៏​បាន​បង្ហាញ​ភ្ញៀវ​ទេសចរ​បរទេស​ដែលនាំ​មុខ​គេ​ ដែលមក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៤ គឺ​ទេសចរ​អាមេរិក​មាន​ជាង ៥ ម៉ឺន ៥ ពាន់ នាក់​ អង់គ្លេស​មាន​ជាង ៤ ម៉ឺន ៨ ពាន់​នាក់ ​​បារាំង​មាន​ជាង ៤ ម៉ឺន ៣ ពាន់​នាក់ ​កូរ៉េ​មាន​ជាង ៤ ម៉ឺន ៣ ពាន់​នាក់ ​ចិន​មាន​ជាង ៣ ម៉ឺន ៨ ពាន់​នាក់ និង​ទេសចរ​ជប៉ុន​មាន​ជាង ៣ ម៉ឺន ៣ ពាន់​នាក់។

មន្ត្រី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ បាន​លើក​ឡើង​ពី​ស្ថានភាពនៃ​អ្នក​ធ្វើដំណើរនៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ។​

លោក យឹម សានីរាន មន្ត្រី​សម្របសម្រួល​អ្នក​ដំណើរ​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ឲ្យ​កម្ពុជា​ដឹង​តាម​តេលេក្រាម​ថា ​បច្ចុប្បន្ន​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ទទួលបាន​​ជើង​ហោះហើរ​ជាមធ្យម​ប្រមាណ ៤០ ជើង​ក្នុង​មួយថ្ងៃ ។

បើតាម​លោក​ សានីរាន នៅ​ចុង​ឆ្នាំ​នេះ​នឹង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មីៗ​ជាច្រើន​ទៀត ​​ភ្ជាប់​ជើង​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្ករ ស្រប​ពេល​ជា​រដូវ high season ដែល​មាន​មាន​ភ្ញៀវ​ទេសចរ​បុក​មក​កម្សាន្ត​ច្រើន។​

លោក John KC LEE ​​ប្រធានប្រតិបត្តិនៃ​តំបន់រដ្ឋបាល​ពិសេស​ហុងកុង នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​កម្ពុជានៅ​ក្នុង​ដំណើរទស្សនកិច្ច​​មកកាន់ប្រទេស​​កម្ពុជាកាលពីពេល​ថ្មីៗ​នេះ បាន​លើកឡើង​​អំពីការ​ពង្រីក​កិច្ចសហការ​លើវិស័យដ៏​សក្តានុពលមាន​​ទាំង​ផ្នែក​​ធុរកិច្ច ការ​វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​និងប្រជាជន រួមទាំង​​ពិនិត្យលទ្ធភាពក្នុងការ​បង្កើត​ជើង​ហោះហើរ​ត្រង់ពីទីក្រុង​ហុងកុង​មក​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា។

នា​ឱកាស​នោះ ក៏​មាន​ការ​​ចុះ​អនុស្សរណៈ​នៃការ​យោគយល់​គ្នា (MoU) ​រវាងតំណាង​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific ដែលមាន​​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ជាមួយ​អាកាសយានដ្ឋាន​កម្ពុជា ដើម្បី​បង្កើន​ការ​តភ្ជាប់ជើងហោះហើរពី​កម្ពុជា​និង​ទីក្រុង​ហុងកុង។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ នេះ​ថា ទីក្រុង​ហុងកុងជា​តំបន់ស្នូល​អន្តរជាតិ ដែល​ជា​ច្រក​ចេញ​ចូល​របស់​ភ្ញៀវចិន និងអន្តរជាតិ​​​ផ្សេង​ទៀត​។ ការបង្កើនជើងហោះហើរ​នេះ​ជា​សញ្ញា​ល្អ ដែល​នឹង​ជួយកែប្រែស្ថានភាពនិង​ពង្រឹង​វិស័យអាកាសចរណ៍​ប្រទេស​កម្ពុជា​​ឲ្យ​កាន់ល្អ​​​ប្រសើរថែម​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២៩ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣៧ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម