ព័ត៌មានជាតិ
Gavi បន្តគាំទ្រកម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់កម្ពុជា ៥ ឆ្នាំបន្ថែម ដោយផ្ដោតលើកុមារ
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ Gavi ដែលបានប្តេជ្ញាបន្តគាំទ្រពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់កម្ពុជា តាមរយៈគម្រោង Gavi-FPP សម្រាប់រយៈពេល ៥ ឆ្នាំ (២០២៣ ដល់ ២០២៧) បន្ថែម ដែលការគាំទ្រថ្មីនេះរបស់ Gavi ផ្តោតលើគ្រប់ទារក/កុមារ និងសហគមន៍ងាយរងគ្រោះ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងអំឡុងពេលបំពេញបេសកកម្មចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះ ខណៈ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អ្នកស្រីវេជ្ជបណ្ឌិត Sania Nishatar នាយកប្រតិបត្តិអង្គការ និងប្រតិភូ Gavi, the Vaccine Alliance និងប្រតិភូ នៅសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់ Gavi ដល់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០១ មក។
ការចាក់ថ្នាំបង្ការ គឺជាសេវាកម្មសំខាន់មួយ និងជាវិធានការបង្ការដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា។ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ សម្រេចបាននូវសមិទ្ធផលជាច្រើន ដែលរួមចំណែកដល់ការកាត់បន្ថយអត្រាមរណភាពមាតា និងទារកក្នុងប្រទេស។ កម្ពុជារក្សាបាននូវស្ថានភាពគ្មានជំងឺស្វិតដៃជើងតាំងពី ឆ្នាំ២០០០ ការលុបបំបាត់តេតាណូសមាតា និងទារកតាំងពី ឆ្នាំ២០១៥ ហើយក្រសួងសុខាភិបាលកម្ពុជាប្តេជ្ញារក្សាសមិទ្ធផលទាំងនេះបន្តទៅមុខទៀត។

គួរបញ្ជាក់ថា ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានដាក់គោលដៅធានានូវជីវិតមានសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ។ កម្មវិធីចាក់ថ្នាំបង្ការ ជាសេវាស្នូល នៃការថែទាំសុខភាពបឋម ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ក្រសួងសុខាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសេវាផ្តល់ថ្នាំបង្ការដែលមានគុណភាពខ្ពស់ដល់គ្រប់សហគមន៍រួមទាំងប្រជាជនដែលមានហានិភ័យខ្ពស់៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ