Connect with us

ព័ត៌មានជាតិ

ផ្លូវមួយខ្សែនៅស្រុកមោងឫស្សី កំពុងបែកភក់ស្អិត សឹងមិនអាចធ្វើដំណើរបាន

បានផុស

នៅ

ផ្លូវ​មួយ​ខ្សែ ​ប្រវែង​ប្រមាណ ១២ គីឡូម៉ែត្រ ​ស្ថិត​ក្នុង​គម្រោង​របស់​មន្ទីរអភិវឌ្ឍន៍​ជនបទ កំពុង​បែក​ភក់ ​ស្អិត ​ស្ទើរតែ​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន ក្រោយ​ពេល​មាន​​ភ្លៀង​ធ្លាក់​មក​ម្ដងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា មាន​ផ្លូវមួយខ្សែ ដែល​បែក​ចេញ​​ពីផ្លូវជាតិលេខ ៥ ឆ្លង​កាត់​ភូមិជ្រៃរុន ភូមិ​អំពិល​ឈូង និង​ភូមិ​ព្រៃរកា ទៅ​ទល់ និង​ប្រលាយ១៧ ស្ថិត​ក្នុង​ឃុំ​ឫស្សីក្រាំង ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ដែល​មាន​ប្រវែង​ប្រមាណ ១២ គីឡូម៉ែត្រ កំពុង​ប្រឈម​នឹង​បញ្ហា​ភក់​ច្រំ​ស្ទើរ​តែ​ធ្វើដំណើរ​មិន​បាន ពិសេស​​គឺសិស្ស​សាលា ដែល​មាន​ពេល​ខ្លះ​ត្រូវ​អាក់ខាន​​ក្នុងការសិក្សា ដោយ​​សារតែការធ្វើដំណើរទៅកាន់សាលារៀនមិនកើត។

មជ្ឈដ្ឋាន​មួយចំនួននៅទីនោះបាននិយាយថា នៅ​ប៉ុន្មាន​ឆ្នាំមុន គឺមាន​ក្រុមការងារ​បាន​ឈូសឆាយ និង​ចាក់​ពង្រាបដីស ហើយ​​ក៏​បាន​ទុកចោល​រហូតមកទល់​នឹងពេលនេះគឺមានរយៈពេល ប្រហែល ៣ឆ្នាំ​មកហើយជ្រៃរុន ដែល​គេ​មិនទាន់​ឃើញ​ស្ថាប័នពាក់ព័ន្ធ​ណាមួយទៅធ្វើបន្តទៀតសោះ ដោយគេគ្រាន់តែឮថា ផ្លូវមួយខ្សែនេះ​គឺមាន​គម្រោងក្រាល​កៅស៊ូ។

តាម​រយៈ​ដំណឹង​នេះ បាន​ធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ និងត្រេកអរក្រៃលែង ប៉ុន្តែ​នៅ​ទីបំផុតរយៈពេល ៣ ឆ្នាំបានកន្លងផុតទៅ ដោយ​មិនបានឃើញ​ស្រមោលគ្រឿង​ចក្របន្ត​សកម្មភាពនៅ​ទីនោះ​ទៀតឡើយ ធ្វើ​ឲ្យ​ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ ពិសេសគឺសិស្សានុសិស្ស មានការលំបាកជា​ខ្លាំងក្នុង​ការធ្វើដំណើរ​ឆ្លងកាត់ផ្លូវមួយខ្សែនេះ។ ជាក់ស្ដែង​ដោយ​មានពេល​ខ្លះសិស្សអាច​ត្រឡប់ទៅផ្ទះវិញ​ដោយសារតែមិនអាច​ធ្វើដំណើរ​ទៅដល់​សាលារៀនបាន ក្រោយ​ពេល​ដែល​មាន​ភ្លៀងធ្លាក់​​រួចមក។

ជុំវិញបញ្ហានេះដែរនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះ លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង​ បាន​មាន​ប្រសាសន៍​តាមរយៈ​ទូរសព្ទ​ថា ផ្លូវ​មួយខ្សែនោះ​គឺ ជាគម្រោងរបស់ អង្គការ jica ហើយ​ក៏មិន​មានការ​បោះបង់ដែរ ក្រោយ​ពីបាន​ពង្រាបដីម្ដងរួចមក ដែល​ការអាក់​ខាននេះ​គឺជា​ការពន្យារពេល​ដើម្បីសិក្សា​លម្អិត និង​ត្រៀមក្រាលកៅស៊ូនា​ចុងឆ្នាំ​២០២៥៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

សម្ដេច ហ៊ុន សែន រម្លឹកពីយុទ្ធសាស្ត្រដោះស្រាយបញ្ហាស្រូវរបស់ប្រជាកសិករ កាលពីកំឡុងឆ្នាំ១៩៩៤

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មិន​ដល់​មួយខែ​ផង ភ្នំភ្លើង Ibu នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ជាង ១ ០០០​ដង​ហើយ

ព័ត៌មានជាតិ២៧ នាទីutes មុន

តំបន់​ឆ្នេរ​ពីរកន្លែង​នៅ​ខេត្ត​កែប និង​ខេត្តព្រះសីហនុ​ នឹង​រៀបចំ​សោភ័ណភាពថ្មីទាក់ទាញ​ទេសចរ​​ជាតិ​និង​អន្តរជាតិ​មក​​​កម្សាន្ត​

ចរាចរណ៍៣៩ នាទីutes មុន

បុរសម្នាក់ បើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

សន្តិសុខសង្គម១៤ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម