Connect with us

ព័ត៌មានជាតិ

អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០២៤ នេះ បាន​ឲ្យ​ដឹង​ថា ដំណើរការ​ការដ្ឋាន​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៤៨ ត្រូវ​បាន​ជួសជុល​កែសម្រួល​ឲ្យ​ល្អ​ឡើងវិញ ជាពិសេស​ត្រង់​ចំណោត​ទឹក​តាប៉ន ចំណោត​តាតៃ និង​ចំណោត​អាស្រម​លោកយាយ​ម៉ៅ ដែល​មាន​ការ​លំបាក​ខ្លាំង​ពេល​ភ្លៀង​ធ្លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ត​ថា ចំណោត​ខាងលើ ពេល​មាន​ភ្លៀង​ធ្លាក់ តែង​បង្ក​ការ​លំបាក​ដល់​ដំណើរការ​ការដ្ឋាន ជាពិសេស​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

ពាក់ព័ន្ធ​ករណី​នេះ លោក​ក៏​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ដង​ផ្លូវ​ជាតិ​លេខ ៤៨ (ស្រែអំបិល​-​កោះកុង​) ជា​ពិសេស​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ សូម​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​មេត្តា​កុំ​ដឹក​ធ្ងន់​ពេក ដោយសារ​អំឡុង​ពេលនេះ​ជា​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​ជោកជាំ ផ្លូវ​រអិល​ពិបាក​ធ្វើដំណើរ ជា​ពិសេស​កន្លែង​ឡើង​ទួល និង​ចំណោត។ ដោយឡែក រថយន្តឈ្នួល (TAXI) និង​អ្នក​ធ្វើដំណើរ​ផ្សេង​ទៀត ក៏​ត្រូវ​បើកបរ​ក្នុង​ល្បឿន​មួយ​អាច​គ្រប់គ្រង​បាន ធានា​សុវត្ថិភាព​ខ្លួនឯង និង​អ្នកដទៃ។

លោក​បន្ថែម​ថា ក្រុម​ការងារ​ការដ្ឋាន​បាន​ព្យាយាម​បង្កើន​បង្គោល​សុវត្ថិភាព ស្លាក​សញ្ញា​ចរាចរណ៍​បន្ថែម​ទៀត ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ អាច​កើត​ឡើង​ជាយថាហេតុ។ ន័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ លោក សូម​សាធារណជន ជាពិសេស​អ្នកប្រើប្រាស់​ផ្លូវជាតិ​លេខ ៤៨ មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ខ្ពស់​បំផុត។​

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ផ្លូវជាតិ​លេខ ៤៨ កំពុង​ស្តារ និង​លើក​កម្រិត​គុណភាព ដោយ​សម្រេច​បាន​លទ្ធផល​ជា​រួម ៦៣,៣១% ហើយ គិត​ត្រឹម​ចុង​ខែ​កក្កដា ឆ្នាំ ២០២៤៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
យឹម តាស្រង់
ជីវិតកម្សាន្ដ៥៩ នាទីutes មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាកូរ៉េ Kim Go-eun បរិច្ចាគ​ថវិកា ​ជួយ​គ្រោះរញ្ជួយ​ដី​ នៅ មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ក្រុងបាងកក
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រញ្ជួយដីបង្កើនបញ្ហា​សម្រាប់ការផ្គត់ផ្គង់ខុនដូ​លើសតម្រូវ​ការនៅក្រុងបាងកក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

Sokha Hotels

ព័ត៌មានពេញនិយម