ព័ត៌មានជាតិ
កម្ពុជា កូរ៉េ ផ្ដោតកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ
បណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូកូរ៉េ ដែលដឹកនាំដោយ លោក Kim Young Saing មកពី វិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលវិជ្ជាជីវៈកូរ៉េ (KRIVET) នៃសាធារណរដ្ឋកូរ៉េ។ ជំនួបនេះផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។

បណ្ឌិតអនុរដ្ឋលេខាធិការ បានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូកូរ៉េ ដែលបានបន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កម្ពុជា។ អនុរដ្ឋលេខាធិការ ក៏បានស្នើសុំឱ្យនាយកដ្ឋានជំនាញ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលវិជ្ជាជីវៈកូរ៉េ (KRIVET) ជំរុញកិច្ចសហប្រតិបត្តិការរវាង គ្រឹះស្ថានអប់រំបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រទេសទាំងពីរឱ្យកាន់តែមានភាពប្រសើរថែមទៀតនាពេលអនាគត។

លោក Kim Young Saing បានធ្វើការគូសបញ្ជាក់ពីគោលបំណង នៃកិច្ចសហប្រតិបត្តិការនេះ ដែលមានដូចជា៖ ១. ការពង្រីកចំណេះដឹងទាក់ទងទៅនឹងវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២. ការពង្រីកគំរូអាស៊ានលើការអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ASEAN TVET Model) ដែលសមស្របនឹងបរិបទ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍អាស៊ាន និង ៣. ការបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រូបង្រៀនអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីផ្លាស់ប្ដូរការសិក្សា។

គួរបញ្ជាក់ថា ក្នុងឱកាសនោះ គណៈប្រតិភូកូរ៉េ បានធ្វើបទបង្ហាញទាក់ទងនឹងវឌ្ឍនភាពក្នុងវិស័យអប់រំបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន៖ ១. ការអនុវត្តគំរូអាស៊ានលើការអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគ្រឹះស្ថានអប់រំ នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ២. កម្មវិធីកសាងសមត្ថភាពគ្រូបង្រៀនការអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៣. ការពង្រឹងគុណវុឌ្ឍិធនធានមនុស្សក្នុងវិស័យអប់រំបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ៤. គំរូសាលាអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ MEISTER (New TVET Model MEISTER School) ៥. ការបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាននាពេលអនាគត ៦. ការអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងបរិបទសាធារណរដ្ឋកូរ៉េ និងឧត្តមានុវត្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា ៧. ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង Kwangwoon AI High School និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ