Connect with us

ព័ត៌មានជាតិ

យុវជនកម្ពុជា បន្តដាំកូនត្នោតប្រមាណ ១ ម៉ឺនដើម នៅតាមខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម

បានផុស

នៅ

នៅ​ថ្ងៃ​ទី​ទី៧ ខែសីហា ឆ្នាំ២០២៤ កូន​ត្នោត​ប្រមាណ ១​ម៉ឺន​ដើម ត្រូវ​បាន​យុវជន​កម្ពុជាយក​ទៅ​ដាំ​ជា​បន្ត​បន្ទាប់ នៅ​តាម​ខ្សែ​ក្រវាត់​ព្រំ​ដែន​ កម្ពុជា-វៀតណាម ដែល​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ស្រុកពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ទទួល​បាន​កូន​ត្នោត​ប្រមាណ ១ ម៉ឺន​ដើម ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ជា​ពិសេសយុវជន​នៃ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា រួមជា​មួយ​ប្រជាពលរដ្ឋ បាន​នាំ​យក​កូន​ត្នោត​ទាំង​អស់​នោះ ទៅដាំនៅតាមខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ជា​បន្តបន្ទាប់​។

លោក​ អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​បើកយុទ្ធនាការដាំកូនត្នោតចំនួន ១ ​ម៉ឺន​ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាល​ពី​ថ្ងៃទី ២១ ខែកក្កដា កន្លង​ទៅ​។ នាឱកាសនោះ លោក​រដ្ឋមន្ត្រី​បានលើកឡើងថា ការដាំកូនត្នោតចំនួន ១ ម៉ឺន​ដើម ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។

ត្នោត គឺជាដើមរុក្ខាជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោតមានសារៈសំខាន់ ក្នុងការបំផុសស្មារតី របស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សាធនធានធម្មជាតិ  ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម