Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ បញ្ចេញគ្រឿងចក្រចុះស្តារព្រែកជិត ១០០ ម៉ែត្រ ជាប់សាលារៀន ការពារជន់លិចពេលភ្លៀងធ្លាក់

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បន្ត​យកចិត្តទុកដាក់ ស្តារ​អូរ​ព្រែក នៅ​តាម​បណ្ដា​សាលារៀន ដែល​ធ្លាប់​ជន់​លិច​ពេល​មាន​ភ្លៀង​ធ្លាក់​រាល់​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀល​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ ២០២៤ លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ខណ្ឌ យក​គ្រឿងចក្រ​អេស្ការវ៉ាទ័រ សាស័រ ដោយ​ធ្វើការ​សហការ​ជាមួយ​កម្លាំង​សង្កាត់​ស្វាយប៉ាក និង​លោកគ្រូ​នាយក​សាលា​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ ស្ថិត​ក្នុង​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក បាន​ចាប់ផ្ដើម​ស្តារ​ប្រឡាយ​មួយ​ខ្សែ​ប្រវែង​ជិត ១០០ ម៉ែត្រ ដែល​មាន​កាក​សំណល់​កម្ទេចកំទី រឹង​ៗ ក៏ដូចជា​ភក់​ជាដើម រាំងស្ទះ​ចរន្ត​ប្រព័ន្ធ​លំហូរ​ទឹក​លូ ចេញពី​ក្នុង​សាលារៀន ដើម្បី​រំដោះ​ឲ្យ​ហូរ​ទៅ​ប្រឡាយ​ធំ​បាន​លឿន​ឆាប់រហ័ស​ជាង​មុន។

ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាលខណ្ឌ ក៏បាន​សំណូមពរ​ម្តង​ហើយ ម្តង​ទៀត សូម​មេត្តា​ប្រជាពលរដ្ឋ​ទាំងអស់ យោគយល់ និង​អធ្យាស្រ័យ លោក​នឹង​បន្ត​ចុះ​ស្តារ​ប្រឡាយ​អូរ​ព្រែក ដែល​មាន​ក្នុង​មូលដ្ឋានឲ្យ​បាន​លឿន ជៀសវាង​ពេល​ភ្លៀង​មក​ម្តងៗ លិចលង់​ដល់​ខ្នង​ផ្ទះ​ពលរដ្ឋ ពិបាក​រស់នៅ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១១ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម